ស្រីលង្កា៖ ប្រទេសស្រីលង្កា កំពុងជួបនូវការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ ដែលកំពុងប្រយុទ្ធនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងរយៈពេល ៧ទសវត្សរ៍ ខណៈសាលារៀន ត្រូវបានបិទទ្វារនៅរដ្ឋធានីកូឡុំបូ ហើយមន្ត្រីសាធារណៈ ត្រូវបានស្នើសុំឱ្យធ្វើការពីផ្ទះ។
ប្រទេសកោះ ដែលមានប្រជាជនចំនួន ២២ លាននាក់ កំពុងជួបការលំបាកក្នុងការចំណាយសម្រាប់ការនាំចូលអាហារ ឱសថ និងប្រេងឥន្ធនៈ។ រដ្ឋាភិបាល បានប្រាប់និយោជិតឱ្យធ្វើការពីផ្ទះរហូតដល់មានការជូនដំណឹងបន្ថែម ខណៈសាលារៀនត្រូវបានបិទរយៈពេលមួយសប្តាហ៍ នៅក្នុងរដ្ឋធានីកូឡុំបូ និងតំបន់ជុំវិញនោះ។
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ កំពុងបំពេញទស្សនកិច្ចនៅប្រទេសស្រីលង្កា ដើម្បីពិភាក្សាអំពីកញ្ចប់ថវិកាសង្គ្រោះចំនួន ៣ពាន់លានដុល្លារអាមេរិក។ មនុស្សម្នា បានតម្រង់ជួរនៅតាមស្ថានីយប្រេងឥន្ធនៈ ចាប់តាំងពីសប្តាហ៍មុន។ ការដឹកជញ្ជូនសាធារណៈ ការផលិតថាមពល និងសេវាវេជ្ជសាស្រ្ត នឹងទទួលបានអាទិភាពក្នុងការចែកចាយប្រេងឥន្ធនៈ ជាមួយនឹងការបែងចែកមួយចំនួនដល់កំពង់ផែ និងព្រលានយន្តហោះ៕