ថៃ៖ ជាតារាស្រីដែលទទួលបានសុភមង្គលយ៉ាងពេញលេញពីស្វាមី គ្រួសាររបស់ Mewn តែងត្រូវបាន អ្នកគាំទ្រសរសើរមិនដាច់ពីមាត់។ បន្ទាប់ពីរៀបការរួច តារាស្រីរូបនេះ ទទួលបានកូនស្រីម្នាក់ជាចំណងដៃ ដែលនេះរឹតតែធ្វើឱ្យក្នុងរង្វង់គ្រួសាររបស់នាង កាន់តែទទួលបានសុភមង្គលថែមមួយកម្រិតទៀត ហើយជារឿយៗពួកគេ តែងចំណាយពេលធ្វើដំណើរកម្សាន្តជុំគ្រួសារដើម្បីបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារឱ្យកាន់តែមានភាពផ្អែមល្ហែមជាងនេះផងដែរ។
បើក្រឡេកមើលទៅហាយសូ Saint Kuha វិញ ចាប់តាំងពីរៀបការ និងទទួលបានកូនស្រីម្នាក់ដ៏គួរឱ្យស្រលាញ់បែបនេះហើយ លោកតែងបង្ហាញរូបភាពគ្រួសារនៅលើគណនី IG ផ្ទាល់ខ្លួនជារឿយៗ ប៉ុន្តែមានរូបមួយសន្លឹកដែលគ្រប់គ្នាចាប់អារម្មណ៍នោះគឺ រូបថតរបស់លោកកាលនៅតូចមកផ្ទឹមជាមួយកូនស្រី ឃើញថាដូចគ្នាស្ទើរតែទាំងស្រុងទៅហើយ ដោយលោកបានសរសេរ Caotion បែបលេងសើចបែបនេះថា “បងប្រុសរបស់ Marin ជាមួយ Marin”។
គួរបញ្ជាក់ដែរថា រូបមួយសន្លឹកនោះត្រូវបានអ្នកគាំទ្រជាច្រើននាំគ្នាលាន់មាត់ថាដូចពុម្ពតែមួយគ្មានខុសគ្នាបន្តិចឡើយ។ ចង់ដឹងថា កូនស្រីរបស់ Mewn ដូចឪពុកប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕