ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧នាក់ (អូមីក្រុងទាំងអស់) ចំណែកអ្នកជំងឺជាសះស្បើយ និងស្លាប់ គ្មានឡើយ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៦.២៧៩ នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣.២០៦ នាក់ និង ស្លាប់ ៣.០៥៦ នាក់៕