×

ឥណ្ឌា ដាក់បម្រាម​លើ​ការប្រើប្លាស្ទិក ដែល​ប្រើ​បាន​តែមួយដង ដើម្បី​ដោះស្រាយ​បញ្ហា​កាកសំណល់

ឥណ្ឌា៖ ប្រទេសឥណ្ឌាបានដាក់បម្រាមលើការប្រើប្រាស់ប្លាស្ទិក ដែលប្រើតែមួយដង ក្នុងគោលបំណងដោះស្រាយកាកសំណល់ដែលហូរចូលទន្លេ និងការបំពុលសត្វព្រៃ។

ប្រទេសនេះ បង្កើតកាកសំណល់ប្លាស្ទិកប្រហែល ៤ លានតោនក្នុងមួយឆ្នាំ ដែលប្រហែលមួយភាគបី មិនត្រូវបានកែច្នៃ ហើយត្រូវបានហូរចូលទឹក និងចោលនៅកន្លែងចាក់សំរាមដែលឆេះជាប្រចាំ និងធ្វើឱ្យការបំពុលខ្យល់កាន់តែធ្ងន់ធ្ងរ។

ពាក់កណ្តាលនៃកាកសំណល់ប្លាស្ទិកក្នុងប្រទេសឥណ្ឌា ត្រូវបានប្រើប្រាស់តែម្តងប៉ុណ្ណោះ ហើយការហាមប្រាមថ្មីនេះ គ្របដណ្តប់លើការផលិត ការនាំចូល និងការលក់របស់របរធ្វើពីប្លាស្ទិក ក៏ដូចជាថង់រុំលើកញ្ចប់បារីផងដែរ។ អាជ្ញាធរឥណ្ឌា នឹងពិន័យអ្នកដែលបំពានច្បាប់ជាអតិបរមា ១សែនរូពី (១២៦៥ ដុល្លារអាមេរិក) ឬអាចជាប់ពន្ធនាគារ ៥ឆ្នាំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង