×

Weir Sukollawat បើក​បង្ហាញ​ថ្ងៃរៀបការ ចំណែកឯ Bella បែរជា​បង្ហោះ​រូប​ទៅវត្ត​ហាក់ចង់រំសាយ​អារម្មណ៍​ឱ្យធូរស្រាល

ថៃ៖ ព័ត៌មានដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីតារាសម្តែងប្រុស Weir Sukollawat បើកបង្ហាញមុខគូស្នេហ៍ថ្មីជាអ្នកក្រៅសិល្បៈ និងថែមទាំងបានបង្ហោះរូបបំពាក់ចិញ្ចៀនដល់អនាគតកូនក្រមុំភ្ជាប់ជាមួយថ្ងៃចូលរោងការផងនោះ បានធ្វើឱ្យគ្រប់គ្នាបារម្ភពីអតីតគូស្នេហ៍របស់លោកដែលជាតារាសម្តែងស្រីល្បីឈ្មោះ Bella Ranne ជាខ្លាំង។

យ៉ាងណាមិញ ស្នេហារយៈពេល ៩ឆ្នាំបានដើរដល់ផ្លូវបំបែកដោយស្ងប់ស្ងាត់បំផុត ខណៈពេលដែល Weir កំពុងសោយសុខលើគំនរសុភមង្គល ក្រលេកទៅមើល Bella វិញហាក់រក្សាភាពស្ងៀមស្ងាត់គ្មានប្រតិកម្មអ្វីទាំងអស់។ ប៉ុន្តែមកដល់ថ្ងៃទី០៣ ខែកក្កដា ម្សិលមិញនេះ នាងបានបង្ហោះរូបភាពទៅវត្តជាមួយគ្រួសារពោរពេញដោយស្នាមញញឹមស្រទន់ ដែលផុសមួយនោះត្រូវបានតារាប្រុសស្រីមួយចំនួនចូលរួម comments ផងដែរ។

គួរបញ្ជាក់ដែរថា បើទោះជាអ្នកទាំង២បានដើរដល់ផ្លូវបំបែកក៏ពិតមែន ប៉ុន្តែ Bella បានឱ្យបញ្ជាក់ក្នុងបទសម្ភាសន៍មួយថា នាង និងអតីតគូស្នេហ៍នៅរាប់អានគ្នាធម្មតា ហើយចំពោះដំណឹងរៀបការរបស់ Weir គឺនាងបានត្រឹមជូនពរប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង