×

ទីក្រុងម៉ាកាវ​បង្កើន​ការពង្រឹង​វិធានការ​ការពារ​ជំងឺកូវីដ-១៩ ស្របពេល​មាន​ករណី​ឆ្លងរាលដាលខ្លាំង

ម៉ាកាវ៖ អាជ្ញាធរក្នុងទីក្រុងម៉ាកាវបានចាប់ផ្តើមបង្កើនការធើ្វតេស្តស្វែងរកជំងឺកូវីដ-១៩ទៅដល់ពលរដ្ឋប្រមាណជាង ៦0ម៉ឺននាក់កាលពីថ្ងៃចន្ទកន្លងទៅ ក្នុងកិច្ចខិតខំដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅក្នុងទីក្រុង ស្របពេលដែលមានករណីជំងឺកូវីដប្រភេទថ្មីចំនួន ៦៨ករណីត្រូវបានគេរកឃើញកាលពីដើមសប្តាហ៍កន្លងទៅ ។

បើទោះបីជានៅពេលនេះទីក្រុងម៉ាកាវនៅមិនទាន់សម្រេចធើ្វការបិទខ្ទប់ទាំងស្រុងដូចជានៅទីក្រុងសៀងហៃកាលពីពេលកន្លងមកយ៉ាងណាក្ដី ប៉ុន្តែអាជ្ញាធរបានសម្រេចធើ្វការផ្អាកដំណើរការអាជីវកម្មវិស័យឯកជន និងរដ្ឋមួយចំនួនដែលមិនសូវមានភាពចំបាច់ដូចជា សួនកម្សាន្ត សាលារៀន សាលប្រជុំ រោងកុន កីឡដ្ឋាន រួមនិងកន្លែងជួបជុំផ្សេងៗ។

ស្ថិតនៅក្នុងបរិការណ៍នេះដែរ អាជ្ញាធរបានអនុញ្ញាតឱ្យ Casino អាចបន្ដបើកដំណើរការបានជាធម្មតា ដើម្បីចៀសវាងផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចនៅក្នុងទីក្រុង ដែលពឹងផ្អែកខ្លាំងទៅលើវិស័យមួយនេះ ដែលបានរកចំណូលប្រចាំឆ្នាំជូនរដ្ឋប្រមាណជាង ៨០%៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង