×

គ្រាន់តែ​អ្នកគាំទ្រ​រអ៊ូថា ទុកពុកចង្ការ​ទៅឃើញ​ចាស់ខ្លាំង Moses Chan កោរចេញភ្លាម

ហុងកុង៖ ជារឿយៗ Moses Chan ក៏ដូចជាតារាឯទៀត តែងចែករំលែកវីដេអូនៅលើបណ្តាញសង្គមដើម្បីបង្ហាញឱ្យដឹងពីសកម្មភាពរបស់ខ្លួនសម្រាប់អ្នកគាំទ្រដែលតែងតែតាមដានចង់ដឹងជីវិតប្រចាំថ្ងៃរបស់ពួកគេ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ Moses Chan ត្រូវបានអ្នកគាំទ្រជាច្រើននាំគ្នានិយាយថា នៅពេលលោកទុកពុកចង្ការបែបនេះ មើលទៅពិតជាចាស់ខ្លាំងណាស់។ គ្រាន់តែឃើញមតិរបស់អ្នកគាំទ្របែបនេះភ្លាម Moses ទទួលសំណើរពីអ្នកគាំទ្រដោយរត់ទៅកោរពុកចង្ការចេញភ្លាមមិនបង្អង់យូរឡើយ។

Moses គឺជាតារាប្រុសដ៏មានប្រជាប្រិយភាពម្នាក់ដែលលោកក្តោបបានតំណែងជាតួឯកក្នុងភាពយន្តជាច្រើនកន្លងមក បើទោះជាពេលនេះលោកកាន់តែមានវ័យច្រើនក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាពរបស់លោកនៅតែទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រច្រើនដដែល។

គួរបញ្ជាក់ដែរថា តារាប្រុសវ័យ ៥១ឆ្នាំរូបនេះក្រៅពីទទួលបានការគាំទ្រខ្ពស់នៅលើវិថីសិល្បៈហើយនោះ រូបលោកថែមទាំងជោគជ័យក្នុងជីវិតគ្រួសារផងដែរជាមួយតារាស្រីវ័យ ៤១ Aimee Chan ដែលអ្នកទាំង ២ទទួលបានកូនប្រុសស្រីចំនួន ៣នាក់រស់នៅយ៉ាងមានសុភមង្គលបំផុត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika