ស្រីលង្កា៖ នៅពេលដែលប្រទេសស្រីលង្កា កំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាមួយនឹងកង្វះខាតអ្វីៗគ្រប់យ៉ាង តាំងពីថ្នាំពេទ្យ រហូតដល់ហ្គាស ប្រជាជនស្រីលង្កា កំពុងងាកទៅចម្អិនអាហារដោយអុស។
ការផ្លាស់ប្តូរនេះ បានចាប់ផ្តើមនៅដើមឆ្នាំ នៅពេលដែលផ្ទះបាយជាង ១០០០ បានផ្ទុះ នៅទូទាំងប្រទេស ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់ និងរាប់រយនាក់ទៀតរងរបួស។
ហេតុផលគឺអ្នកផ្គត់ផ្គង់កំពុងស្វែងរកការកាត់បន្ថយការចំណាយ និងការបង្កើនសមាមាត្រនៃ propane ដែលបង្កើនសម្ពាធដល់កម្រិតគ្រោះថ្នាក់។ ប៉ុន្តែឥឡូវនេះ ប្រទេសដែលមានប្រជាជនចំនួន ២២ លាននាក់ កំពុងជួបវិបត្តិកង្វះហ្គាស ឬវាមានតម្លៃថ្លៃពេកសម្រាប់មនុស្សភាគច្រើន៕