×

ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​ផ្លូវទឹក​របស់​រដ្ឋ ចំណាយតិច​និង​មិនភ័យខ្លាច​ស្ទះ​ចរាចរណ៍

ភ្នំពេញ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង( City Bus ) រាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលចង់ប្រើប្រាស់សេវាដឹកជញ្ជូនតាមផ្លូវទឹកតាមរយៈ Taxi Boat ពីស្ថានីយចំណតសួនឬស្សីកែវ ដល់ស្ថានីយចំណតក្រុងតាខ្មៅ តម្លៃសំបុត្រត្រឹមតែ ២០០០៛ ប៉ុណ្ណោះ ក្នុងមួយលើក។

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បន្តថា រដ្ឋាករបានលើកលែងមិនបង់ប្រាក់ចំពោះព្រះសង្ឈ ជនពិការ សិស្សនិស្សិត មនុស្សចាស់ (អាយុ៧០ឆ្នាំឡើង) កុមារ (កម្ពស់ក្រោម១ម៉ែត្រ) កម្មករ កម្មការិនីរោងចក្រ គ្រូបង្រៀន កីឡាករ កីឡាការិនីចំណាយតិច មិនស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ដោយប្រើរយៈពេលត្រឹមតែ ១ ម៉ោងក្នុងចម្ងាយ ២០ គីឡូម៉ែត្រ។ បុគ្គលិកបម្រើសេវាកម្ម ប្រកបដោយសីលធម៌ខ្ពស់ មានផាសុកភាព មានបន្ទប់ទឹក កៅអីអង្គុយ និងថែរក្សាអនាម័យ ៣កុំ ៣ការពារគ្រប់វិនាទីចំពោះអតិថិជន។

សូមជម្រាបថា ស្ថានីយចំណតទាំង ០៥ រួមមាន៖ ១. ស្ថានីយចំណតផែឫស្សីកែវ ២. ស្ថានីយចំណតផែផ្សារចាស់ ៣. ស្ថានីយចំណតផែចតុមុខ ៤. ស្ថានីយចំណតផែច្បារអំពៅ ៥. ស្ថានីយចំណតផែតាខ្មៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង