ជប៉ុន៖ ទូរទស្សន៍ NHK បានរាយការណ៍នៅថ្ងៃសុក្រ ទី៨ ខែកក្កដា នេះថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយហូរឈាម បន្ទាប់ពីដួល ខណៈកំពុងថ្លែងសុន្ទរកថានៅទីក្រុង Nara ភាគខាងលិចប្រទេស។
NHK បានរាយការណ៍ថា សំឡេងដូចគ្រាប់កាំភ្លើង ត្រូវបានឮនៅពេលនោះ ហើយជនសង្ស័យប្រុសម្នាក់ ត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុ។ អ្នកយកព័ត៌មាន NHK ម្នាក់នៅកន្លែងកើតហេតុបាននិយាយថា ពួកគេអាចឮសំឡេងពីរគ្រាប់ជាប់ៗគ្នា ក្នុងអំឡុងពេលសុន្ទរកថារបស់លោកអាបេ។
សារព័ត៌មាន Kyodo News បាននិយាយថា អតីតនាយករដ្ឋមន្ត្រីមិនបានដឹងខ្លួនទេ ហើយហាក់ដូចជាកំពុងគាំងបេះដូង៕