×

Rolling Stone ត្រូវបាន​មហាជន​ទាមទារ​ឱ្យ​សូមទោស Lisa និង Jisoo ជាសាធារណៈ​បន្ទាប់ពី​បាន​ប្រើប្រាស់​ប្រយោគ​មាក់ងាយ

កូរ៉េខាងត្បូង៖ បន្ទាប់ពីរងការរិះគន់យ៉ាងចាស់ដៃ និងទាមទារឱ្យ Rolling Stone ចេញមុខសូមទោស Lisa និង Jisoo ជាសាធារណៈមក ពេលនេះទស្សនាវដ្តីដ៏ល្បីមួយនេះបានធ្វើការសូមទោសចំពោះកំហុសឆ្គងរបស់ខ្លួនក្នុងអត្ថបទមួយដែលត្រូវបានមហាជនយល់ថា មានប្រយោគមួយចំនួនដែលទស្សនាវដ្តីមួយនេះបានប្រមាថដល់ Lisa និង Jisoo។

ក្នុងប្រយោគនៃអត្ថបទដែលបានចុះផ្សាយនោះបានលើកឡើងថា ក្នុងចំណោមសមាជិកក្រុម BLACKPINK ទាំង៤នាក់ សមត្ថភាពរបស់ Jisoo នៅមានកម្រិតជាងគេ ទោះជាយ៉ាងណានាងមានសម្រស់ស្រស់ស្អាត។ ចំណែកឯ Lisa វិញត្រូវបានទស្សនាវដ្តីប្រើប្រាស់ពាក្យពេចន៍មាក់ងាយថានាងជាជនបរទេស ដែលការបញ្ចេញសម្លេងរបស់នាងក្នុងបទចម្រៀងនីមួយៗបានបង្ហាញឱ្យឃើញច្បាស់តែម្តង។

អត្ថបទដែលបានចុះផ្សាយនោះត្រូវបានអ្នកគាំទ្រតារាស្រីទាំង២នេះផ្ទុះកំហឹងជាខ្លាំងរហូតទាមទារឱ្យ ទស្សនាវដ្តី Rolling Stone ធ្វើការសូមទោសពួកគេជាសាធារណៈ។ បន្ទាប់ពីបានពិនិត្យលើអត្ថបទឡើងវិញ Rolling Stone បានធ្វើការសូមទោសដោយបញ្ជាក់ថា កំហុសទាំងប៉ុន្មាននេះសុទ្ធសឹងតែកើតឡើងដោយអចេតនាប៉ុណ្ណោះ និងកំពុងរង់ចាំការកែតម្រូវឡើងវិញក្នុងការចេញវគ្គទី២ ឆាប់ៗនេះ។

យ៉ាងណាមិញ បើទោះជាបានធ្វើការសួមទោសហើយក៏ពិតមែន ប៉ុន្តែមហាជននៅតែនាំគ្នាចូលរួម Comments រិះគន់ដោយសារតែមិនអស់ចិត្តចំពោះកំហុសឆ្គងដែលមិនគួរកើត៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង