×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

“អាកោត្នោត” ក្លាយជា​អត្តសញ្ញាណថ្មី​របស់​ស្រុកបន្ទាយស្រី​ដែល​កំពុង​ក្លាយជា​មុខរបរ​រីកដុលដាលខ្លាំង

បន្ទាយស្រី៖ “អាកោត្នោត” កំពុងក្លាយជាអត្តសញ្ញាណថ្មីមួយរបស់ស្រុកបន្ទាយស្រីដែលបានរីកដុះដាលយ៉ាងខ្លាំងនៅក្នុងភូមិព្រះដាក់ ព្រមទាំងបានបង្កើតជាមុខរបរ និងប្រាក់ចំណូលបន្ថែមជួយផ្គត់ផ្គង់ដល់ជីវភាពរបស់ប្រជាជនក្នុងសហគមន៍ផងដែរ។

លក្ខណៈពិសេសដែលធ្វើឱ្យ “អាកោត្នោត” ក្លាយជាអត្តសញ្ញាណថ្មីរបស់ស្រុកបន្ទាយស្រី ក្នុងភូមិព្រះដាក់ ដោយសារបងប្អូនអ្នកភូមិបានយកវត្ថុធាតុដើមនៃផ្លែត្នោតដែលមានស្រាប់ក្នុងស្រុកមកចម្រាញ់ធ្វើជានំអាកោដ៏ឈ្ងុយឆ្ងាញ់ ធ្វើឱ្យរសជាតិគួរជាទីទាក់ចិត្តបានញ៉ាំហើយចង់ញ៉ាំទៀតមិនជិនណាយ។

មិនត្រឹមតែប៉ុណ្ណោះ ការវេចខ្ចប់គឺមានលក្ខណៈបែបជនបទមិនប្រើថង់ប្លាស្ទីកនាំឱ្យប៉ះពាល់ដល់បរិស្ថានឡើយ។ គួរបញ្ជាក់ដែរថា “អាកោត្នោត” នេះដែរ បានជួយសម្រួលដល់ជីវភាពប្រជាជនក្នុងភូមិព្រះដាក់បានយ៉ាងច្រើន ដោយសាររសជាតិ និងអនាម័យធ្វើឱ្យភ្ញៀវទេសចរជិតឆ្ងាយនាំគ្នាគាំទ្រមិនដាច់ឡើយរាល់ពេលទៅដល់ទីនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង