×

រាជធានីភ្នំពេញ នឹង​អាចមាន​ភ្លៀងធ្លាក់​ច្រើន នៅ​សប្ដាហ៍នេះ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា នៅសប្ដាហ៍នេះ ផ្នែកខ្លះនៃបណ្ដាខេត្តតំបន់ទំនាបកណ្ដាល ព្រមទាំងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

អាកាសធាតុបែបនេះ ដោយសារកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបអូសបន្លាយពីភាគខាងជើង ប្រទេសថៃកាត់លើភាគខាងត្បូងប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម ជាមួយខ្យល់មូសុង និរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។

ចំណែកតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ហើយតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង