“តោះ! រៀនភាសា” តែងតែពាំនាំនូវសំណើចមិនចេះរីងស្ងួត សម្រាប់ទស្សនិកជនពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។ ហើយសម្រាប់យប់នេះវិញ នឹងមានវត្តមានរបស់នារីជាជនបរទេសដ៏ស្រស់ស្អាតម្នាក់ ចូលមកដល់ក្នុងថ្នាក់របស់ “តោះ! រៀនភាសា”។ តើគាត់មកមានការណ៍អ្វីដែរ ឬក៏គាត់កំពុងវង្វេងផ្លូវ ឬយ៉ាងណា ឬគាត់មកជំនួសលោកគ្រូសង្ហា ដោយសារជាប់មានធុរៈ?
ច្បាស់ជាវិលមុខជាមិនខាន ព្រោះថា នារីជនបរទេសរូបនេះ ត្រូវជួបជាមួយនឹងកំពូលសិស្ស ដែលមហាកូររបស់ “តោះ! រៀនភាសា”។ មិនដឹងថាអាចនិយាយគ្នាស្ដាប់បានឬអត់នោះទេ? បើចង់ដឹងកាន់តែច្បាស់ កុំភ្លេចរង់ចាំទស្សនាកម្មវិធី “តោះ! រៀនភាសា” នៅយប់នេះ ចាប់ពីម៉ោង 8 យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់៕