×
ព័ត៌មានថ្មី
  1. ការដឹកនាំក្រុមដោយជំនឿនាំមកនូវជ័យជម្នះក្នុងការប្រកួតជាក្រុម នៅសប្ដាហ៍ទី៦ MasterChef Cambodia រដូវកាលទី៤
  2. MasterChef Cambodia រដូវកាលទី៤៖ ឱកាសលើកទីពីររបស់បេក្ខនារី ជា សុវាចា បានរបូតចេញពីដៃក្នុងការប្រកួតវិញ្ញាសាសម្ពាធ
  3. កម្មវិធី «កម្លាំងគោជល់» លើកស្ទួយអត្តសញ្ញាណជាតិ តាមរយៈការលាយបញ្ចូលរវាងការប្រកួតសម័យទំនើប ជាមួយល្បែងបុរាណខ្មែរ
  4. សម្ពាធក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៦ កើតឡើងសាជាថ្មី បន្ទាប់ពីការប្រកួតជាក្រុម
  5. រង្វាន់តែមួយ ជើងឯកតែម្នាក់! សមរភូមិប្រកួតកម្លាំងដំបូងគេបង្អស់នៅកម្ពុជា កម្មវិធី «កម្លាំងគោជល់» ចាប់ផ្ដើមផ្សាយនៅស្ថានីយទូរទស្សន៍ CTN នាចុងសប្ដាហ៍នេះ

ខំយក​វីដេអូ​ចម្រៀង F4 ចាក់ឱ្យ​កូនស្តាប់ ចុងក្រោយ​កូនស្រី Vic Chou ស្នើរសុំ​ប្តូរចេញ

តៃវ៉ាន់៖ មនុស្សភាគច្រើនបានស្គាល់ Vic Chou រួចមកហើយតាមរយៈរឿង F4 ដែលធ្លាប់ទទួលបានប្រជាប្រិយភាពខ្ពស់ក្នុងអំលុងឆ្នាំ ២០០១ ដែលពេលនេះលោកក៏បានសាងគ្រួសារយ៉ាងមានសុភមង្គល ដោយលោកបានយកចិត្តទុកដាក់ចំណាយពេលវេលាសម្រាប់គ្រួសារជាច្រើនផងដែរ។

បន្ទាប់ពីបានរៀបការ និងទទួលបានកូនស្រីម្នាក់ផងនោះ លោកបានរក្សាឯកជនភាពក្នុងគ្រួសារជាខ្លាំង មិនដែលបង្ហាញឱ្យសាធារណៈជនបានឃើញផ្តេសផ្តាសឡើយ។ ប៉ុន្តែថ្មីៗនេះ លោកបែរជាបង្ហាញចំនុចមួយរបស់កូនស្រីអាយុ ៥ឆ្នាំរបស់ខ្លួនថា កូនស្រីរបស់លោកចូលចិត្តចម្រៀងខ្លាំងណាស់ និងតែងមើលបទចម្រៀង BLACKPINK រហូត ។

ដូចនេះឆ្លៀតក្នុងឱកាសនោះ លោកក៏បានយកវីដេអូចម្រៀង F4 របស់ខ្លួនដែលធ្លាប់ទទួលបានការគាំទ្រនោះមកចាក់ឱ្យកូនស្រីស្តាប់ ផ្ទុយទៅវិញនាងមិនត្រឹមតែមិនចាប់អារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងសួរថា តើមានចម្រៀងអ្វីផ្សេងទេ?

សំនួរមួយនេះពិតជាបានធ្វើឱ្យទាំងលោក និងភរិយាគាំងនិយាយលែងចេញ ដោយសារមានឪពុកជាតារាមួយរូប តែកូនស្រីបែរជាមិនចាប់អារម្មណ៍សូម្បីតែបន្តិច៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង