×

មីយ៉ាន់ម៉ា ប្រហារ​ជីវិត​អ្នកទោស​ជាលើកដំបូង ក្នុង​រយៈពេល​ជាង ៣០ ឆ្នាំ

សកម្មជនប្រជាធិបតេយ្យចំនួន ៤នាក់ ត្រូវបានប្រហារជីវិតនៅប្រទេសមីយ៉ាន់ម៉ា ដែលជាការអនុវត្តទោសដ៏ធ្ងន់ធ្ងរបំផុតនេះជាលើកដំបូងក្នុងរយៈពេលជាង៣ទសវត្សរ៍។

ក្នុងចំណោមអ្នកទាំង៤ ក៏មានសកម្មជន Ko Jimmy និងសមាជិកសភា Phyo Zeya Thaw ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្ម។ ពួកគេ ត្រូវបានកាត់ទោសប្រហារជីវិត នៅក្នុងសវនាការបិទទ្វារ ។

ក្រុមគ្រួសារសព បានប្រមូលផ្តុំគ្នា នៅពន្ធនាគារ Insein នៅថ្ងៃចន្ទនេះ។ ម្តាយរបស់ ឈ្មោះ Zaya Thaw និយាយថា គាត់មិនដឹងថាកូនប្រុសរបស់គាត់ ត្រូវប្រហារជីវិតពីពេលណានោះទេ។ គាត់បន្ថែមថា គាត់ស្ទើរតែមិនដឹងថាត្រូវរៀបចំពិធីបុណ្យសពនៅពេលណានោះឡើយ។ ដោយឡែក បងស្រីរបស់ឈ្មោះ Ko Jimmy បានប្រាប់ថា ពួកគេមិនទាន់ទទួលបានសពនៅឡើយទេ។ ពួកគេ បានដាក់ពាក្យសុំព័ត៌មានលម្អិត អំពីការប្រហារជីវិតនេះ។

សារព័ត៌មានរដ្ឋ Global News Light of Myanmar បាននិយាយថា បុរសទាំង ៤ នាក់ត្រូវបានប្រហារជីវិត ដោយសារតែពួកគេ បានផ្តល់ការណែនាំ រៀបចំ និងប្រព្រឹត្តការសមគំនិតសម្រាប់អំពើភេរវកម្មដ៏ឃោរឃៅ និងអមនុស្សធម៌។ ប៉ុន្តែមិនបាននិយាយថា តើពួកគេត្រូវបានប្រហារជីវិតនៅពេលណា ឬដោយរបៀបណានោះទេ។

យោងតាមអង្គការសហប្រជាជាតិ ការប្រហារជីវិតនេះ គឺជាលើកទីមួយ ចាប់តាំងពីឆ្នាំ១៩៨៨ មក។ ការប្រហារជីវិតនៅមីយ៉ាន់ម៉ា កន្លងមក គឺដោយការ ព្យួរក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង