×

Zhao Liying ប្តឹង​ក្រុមហ៊ុន​គ្រឿងសម្អាង​ដែល​ប្រើប្រាស់​រូបភាព​នាង​ផ្សព្វផ្សាយ​ផលិតផល រហូត​ឈ្នះសំណង​ជាង ៧ម៉ឺនដុល្លារ

ចិន៖ តារាសម្តែងស្រីលំដាប់ជួរមុខ Zhao Liying បានធ្វើការប្តឹងក្រុមហ៊ុនគ្រឿងសម្អាង Guangzhou Kaixiu Cosmetics Co.,Ltd., Guangzhou Bokali Biotechnology Co.,Ltd. បន្ទាប់ពីខាងក្រុមហ៊ុនបានប្រើប្រាស់រូបភាពនាងទាំងស្រុងនូវ វីដេអូ សម្បកផលិតផល កាបូបស្ពាយ ជាដើមដើម្បីធ្វើការផ្សព្វផ្សាយផលិតផលខ្លួនឱ្យលក់ដាច់ទាំងគ្មានការអនុញ្ញាត ឬព្រមព្រៀងពីតារាស្រីរូបនេះឡើយ។

ជាការពិតណាស់ដែលការដាក់ពាក្យប្តឹងរបស់ Zhao Liying បានឈ្នះទាំងស្រុងដែលតម្រូវឱ្យខាងក្រុមហ៊ុនធ្វើការសងសំណងជាង ៧ម៉ឺនដុល្លារដល់នាងដោយគ្មានលក្ខខណ្ឌ។ គួរបញ្ជាក់ដែរថា Zhao Liying ជាតារាស្រីលំដាប់ជួរមុខនៅប្រទេសចិន ដែលប្រជាប្រិយភាពរបស់នាងកាន់តែកើនឡើងជាលំដាប់រហូតការងារសិល្បៈជាច្រើនតម្រង់ជួររង់ចាំនាងស្ទើរគ្មានពេលសម្រាកឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង