×

ញ៉ាំទឹក​ដោយ​ប្រើ​ដបប្លាស្ទិក​អាច​ប្រឈមនឹង​ផលប៉ះពាល់​ទាំង៤នេះ

ពិតណាស់ ដបប្លាស្ទិកផ្ទុកទៅដោយសារធាតុគីមី និងបាក់តេរីផ្សេងៗ។ ដបទាំងនេះមិនត្រឹមតែប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះ វាក៏ អាចបង្កផលប៉ះពាល់ដល់សុខភាពរបស់យើងយ៉ាងធ្ងន់ធ្ងរដូចគ្នា។
ផលប៉ះពាល់នៃការញ៉ាំទឹកដោយប្រើដបប្លាស្ទិក

១. ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ
គ្នាយើងមិនគួរដាក់ទឹកសម្រាប់ផឹកនៅក្នុងដបប្លាស្ទិកនោះទេ ពីព្រោះសារធាតុគីមីនៅក្នុងដបប្លាស្ទិកអាចឆ្លងចូលទៅក្នុងរាងកាយយើង ក៏ដូចជាអាចរំខានដល់ប្រព័ន្ធភាពស៊ាំផងដែរ។

២. ជំងឺមហារីកថ្លើម និងចំនួនមេជីវិតឈ្មោលថយចុះ
សារធាតុគីមីមួយឈ្មោះថាPhthalates នៅក្នុងប្លាស្ទិក អាចនាំឱ្យមានបញ្ហាសុខភាពមួយចំនួន ដូចជាជំងឺមហារីកថ្លើម និងចំនួនមេជីវិតឈ្មោលថយចុះ។ ការសិក្សាថ្មីមួយបានបង្ហាញថា មានកម្រិតMicroplasticsច្រើនលើសលប់នៅក្នុងដបទឹកប្លាស្ទិក ដែលយើងគួរប្រុងប្រយ័ត្ន ក៏ដូចជាបញ្ឈប់ការប្រើប្រាស់ដបប្លាស្ទិកឱ្យបានកាន់តែឆាប់កាន់តែប្រសើរ។

៣. បង្កើតសារធាតុBPA
ទន្ទឹមនឹងនេះដែរ សារធាតុគីមីដូចជាBiphenyl A អាចបណ្តាលឱ្យមានបញ្ហាសុខភាពផ្សេងៗដូចជាទឹកនោមផ្អែម ធាត់ជ្រុល បញ្ហាអត់កូន បញ្ហាអត្តចរិត និងធ្វើឱ្យក្មេងស្រីឆាប់មានរដូវ។

៤. ការផលិតសារធាតុគីមីDioxin
ជាមួយការប៉ះពាល់ទៅនឹងពន្លឺព្រះអាទិត្យ ដបប្លាស្ទិកអាចនាំឱ្យលេចធ្លាយសារធាតុគីមី និងបញ្ចេញសារធាតុគីមីដែលបង្កគ្រោះថ្នាក់ដូចជា សារធាតុគីមីDioxin ដែលបង្កើនហានិភ័យនៃការកើតជំងឺមហារីកសុដន់៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង