×

ទម្លាប់ពេលព្រឹកទាំង៤នេះ ជួយប្រឆាំងនឹងភាពធាត់ គ្នាយើងគួរសាកល្បង

បញ្ហាធាត់ជ្រុលបានក្លាយជាកង្វល់ដ៏ធំមួយ ជាពិសេសសម្រាប់ស្រីៗយើងតែម្តង ពីព្រោះភាពធាត់មិនត្រឹមតែបង្អាក់សម្រស់របស់យើងប៉ុណ្ណោះទេ ថែមទាំងបង្កជាបញ្ហាសុខភាពជាច្រើនទៀតផង។ ដូច្នេះហើយ ដើម្បីប្រឆាំងភាពធាត់ គ្នាយើងអាចសាកល្បងអនុវត្តទម្លាប់ពេលព្រឹកទាំង៥នេះ។

១. ញ៉ាំទឹកក្តៅឧណ្ហៗ
មូលហេតុចម្បងនៃភាពធាត់ គឺបណ្តាលមកពីការធ្វើមេតាប៉ូលីសយឺត។ ដូច្នេះហើយ ដើម្បីពន្លឿនការធ្វើមេតាប៉ូលីស យើងគួរតែញ៉ាំទឹកក្តៅឧណ្ហៗយ៉ាងហោចណាស់ឱ្យបាន១កែវ ទៅ២កែវ នៅរាល់ពេលដែលយើងភ្ញាក់ពីគេង។ បន្ថែមពីនេះ យើងក៏អាចញ៉ាំទឹកក្រូចឆ្មារ និងទឹកឃ្មុំ ដែលមានគុណប្រយោជន៍ល្អក្នុងការសម្រកទម្ងន់។

២. ធ្វើលំហាត់ប្រាណជាទៀងទាត់
ទន្ទឹមនឹងនេះដែរ យើងចាំបាច់ត្រូវធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ឱ្យបានពី២៥ ទៅ៣០នាទីជារៀងរាល់ព្រឹក ដើម្បីជួយឱ្យរាងកាយមានសុខភាពល្អ ក៏ដូចជាពោរពេញទៅដោយថាមពលពេញមួយថ្ងៃ។

៣. ស្រូបយកពន្លឺព្រះអាទិត្យ
ពិតណាស់ វីតាមីនD មានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះរាងកាយយើង ហើយពន្លឺព្រះអាទិត្យនៅពេលព្រឹកព្រលឹម គឺសម្បូរទៅដោយវីតាមីនD ដែលជួយផ្តល់ថាមពលដល់រាងកាយ ក៏ដូចជាការគិត។ ដូចនេះ យើងអាចដើរហាត់ប្រាណក្រោមពន្លឺព្រះអាទិត្យពេលព្រឹក ដើម្បីជួយកាត់បន្ថយទម្ងន់បានយ៉ាងអស្ចារ្យ។
៤. ញ៉ាំអាហារពេលព្រឹកឱ្យទៀងទាត់
គ្នាយើងមួយចំនួន ជ្រើសរើសមិនញ៉ាំអាហារពេលព្រឹក ដោយគិតថាការធ្វើបែបនេះ អាចសម្រកទម្ងន់បាន។ ប៉ុន្តែ ទម្លាប់បែបនេះ បែរជាបំផ្លាញរាងកាយយើងទៅវិញ ពីព្រោះថា ការឃ្លានរយៈពេលយូរម៉ោងពេក អាចនាំឱ្យយើងឡើងទម្ងន់ជាជាងស្រកទម្ងន់។ លើសពីនេះ ការបង្អត់អាហារខ្លួនឯង ក៏អាចបង្កជាកង្វះសារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងរាងកាយផងដែរ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង