×

រលាកភ្លើង-ទឹកក្តៅ និងបំពង់ស៊ីម៉ាំង លាបថ្នាំដុសធ្មេញ ឬសាប៊ូ គ្រោះថ្នាក់ទៅវិញទេ

ពេលរលាកភ្លើង ទឹកក្តៅ ឬបំពង់ស៊ីម៉ាំងម៉ូតូ ចាស់ៗតែងតែឱ្យលាបថ្នាំដុសធ្មេញ ឬសាប៊ូនៅលើកន្លែងរលាក ដើម្បីឱ្យមុខរបួសឆាប់ត្រជាក់ មិនក្រហល់ក្រហាយស្បែក។ តើការធ្វើបែបនេះត្រឹមទេ? ហេតុអ្វី?
ជាទូទៅគេបែងចែកការរលាកជា ៣ កម្រិតធំៗ ដែលទី១ ជាការរលាកស្រាលកម្រិតសើស្បែក ទី២ ការរលាកក្រោមស្រទាប់ស្បែក និងទី៣ជាកម្រិតធ្ងន់ គឺការរលាកចូលដល់ស្រទាប់ស្បែក-សាច់ដុំ ហើយការព្យាបាលក៏ទៅតាមកម្រិតនោះដែរ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។

ចំពោះទម្លាប់ដែលយកថ្នាំដុសធ្មេញ ឬសាប៊ូមកលាបលើកន្លែងរលាកភ្លាមៗនោះមិនត្រឹមត្រូវទេ ព្រោះប្រឈមនឹងការឆ្លងមេរោគ មុខរបួសឡើងពងបែក ឬហើមសាច់។ ជំនួសឱ្យការធ្វើបែបនេះលោកវេជ្ជបណ្ឌិតណែនាំឱ្យយើងត្រាំទឹកត្រជាក់ភ្លាមៗពេលរលាក ប្រើស្ព្រៃយ៍សម្រាប់បាញ់ការរលាក ប្រទាលកន្ទុយក្រពើពីលើរលាក ឬដាក់ទឹកឃ្មុំ នោះទើបធ្វើឱ្យត្រជាក់មុខរបួស មិនបង្ករោគ មិនបន្សល់ស្លាកស្នាមបើយើងរលាកកម្រិតស្រាល ហើយប្រសិនបើកន្លែងរលាកឡើងពងទឹក សូមកុំជោះ ទុកឱ្យវាបែក ឬក្រៀមស្វិតដោយខ្លួន។

ក្នុងករណីរលាកធ្ងន់ធ្ងរស្រទាប់ស្បែកខាងក្នុង និងសាច់ដុំ ក្រោយសង្រ្គោះបឋមដោយការត្រាំទឹកត្រជាក់ ឬបាញ់ស្ព្រៃយ៍រួច យើងត្រូវប្រញាប់ទៅជួបគ្រូពេទ្យ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង