×

តើនរណាជាម្ចាស់ជ័យលាភីបន្ទាប់ពីសំអន? MasterChef Cambodia រដូវកាលទី៤ ចាក់ផ្សាយជាផ្លូវការ នៅថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ

ការទន្ទឹងរង់ចាំបានបញ្ចប់! ទីបំផុត ស្ថានីយទូរទស្សន៍ CTN នៃក្រុមហ៊ុន CBS បានប្រកាសថានឹងចាក់ផ្សាយសប្ដាហ៍ដំបូង នៃ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នាថ្ងៃអាទិត្យ ទី០៨ ខែមិថុនា ចាប់ពីម៉ោង ៨ យប់តទៅ។

Judge ណារ៉ា Judge ជេស៊ីកា និង Judge ម៉េងហ៊ី ដែលជាគណៈកម្មការទាំង៣របស់ MasterChef Cambodia រដូវកាលទី៤ បានឱ្យដឹងថា រដូវកាលថ្មីនេះនឹងកាន់តែប្លែកជាមួយបេក្ខជនដែលមានសមត្ថភាព បានត្រៀមខ្លួនរួចរាល់ដើម្បីចូលមកប្រកួតនៅក្នុងសមរភូមិផ្ទះបាយដ៏ក្ដៅគគុក ដើម្បីដណ្ដើមយកពានរង្វាន់ ២០០ លានរៀល និងអត្ថប្រយោជន៍ជាច្រើនទៀតពីក្រុមហ៊ុន Khmer Beverages ។

តាមការបង្ហើបរបស់គណៈកម្មការទាំង៣រូប MasterChef Cambodia នឹងផ្ដល់ជូននូវដំណើរផ្សងព្រេងរបស់បេក្ខជន និងបេក្ខនារីនីមួយៗ ដែលត្រូវជួបប្រទះជាមួយនឹងវិញ្ញាសាដ៏អាថ៌កំបាំង និងសម្ពាធដែលមិនអាចដឹងទុកមុន នៅក្នុងផ្ទះបាយ MasterChef Cambodia ។ ក្នុងវិញ្ញាសានីមួយៗ បេក្ខភាពទាំងអស់ត្រូវបញ្ចេញឱ្យអស់ពីលទ្ធភាព និងទេព្យកោសល្យដែលខ្លួនមាន ដើម្បីបង្ហាញដល់គណៈកម្មការវិនិច្ឆ័យ។

MasterChef Cambodia រដូវកាលទី៤ បានត្រៀមនូវផ្ទាំងទស្សនីយភាពដែលមិនធ្លាប់មានពីមុនមក និងពោរពេញទៅដោយរឿងរ៉ាវដ៏រំជួលចិត្ត ភាពច្នៃប្រឌិតដ៏ប្លែក និងការប្រកួតប្រជែងដ៏ខ្លាំងក្លារវាងបេក្ខភាពទាំងអស់។

ដូច្នេះ សូមប្រិយមិត្តដែលគាំទ្រ MasterChef Cambodia រង់ចាំទស្សនាសប្ដាហ៍ដំបូង នៃរដូវកាលទី៤ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផ្លូវការ MasterChef Cambodia នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះកុំបីខាន!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង