×

បេក្ខជនទាំង ២៥ រូប ទទួលបានអាវអៀមស MasterChef Cambodia រដូវកាលទី៤ ជានរណានិងមានតួនាទីអ្វីខ្លះ?

បន្ទាប់ពីការប្រកួតដ៏ក្តៅគគុកចំនួន ២សប្ដាហ៍កន្លងទៅ ដែលពោរពេញដោយសម្ពាធ ភាពល្អិតល្អន់ និងឆន្ទៈដ៏មោះមុត កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បានប្រកាសជាផ្លូវការនូវបេក្ខជនឆ្នើមទាំង ២៥ រូបចុងក្រោយ ដែលជាអ្នកទទួលបានអាវអៀមស និងមានឱកាសឈានជើងចូលទៅក្នុងផ្ទះបាយ MasterChef ។

ចាប់តាំងពីវិញ្ញាសាជំនាញប្រើប្រាស់កាំបិត ការពន្លះសាច់មាន់ រហូតដល់ការចម្អិនម្ហូបខ្មែរ បេក្ខជនទាំង២៥រូប បានបង្ហាញឱ្យឃើញថា ពួកគេពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រែក្លាយក្តីសុបិនរបស់ខ្លួនឱ្យក្លាយជាការពិត។ សម្រាប់ឆ្នាំនេះ អាវអៀមសត្រូវបានធ្វើឡើងកាន់តែពិសេស ដោយអាវនីមួយៗមានប៉ាក់ឈ្មោះរបស់បេក្ខភាពទាំងអស់ដែលប្រកួទដណ្ដើមអៀម។

ខាងក្រោមនេះគឺជាបេក្ខជនទាំង ២៥ រូប ដែលនឹងត្រូវប្រកួតប្រជែងក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤៖

១. បេក្ខនារី សេង ច័ន្ទណាវី ជានគរបាល មកពីខេត្តកំពត
២. បេក្ខនារី ឆាយ ចំរ៉ុង ជាបុគ្គលិកផ្នែកទីផ្សារ មកពីរាជធានីភ្នំពេញ
៣. បេក្ខនារី សាន វេជ្ជឌី ជាមន្ត្រីសុខាភិបាល មកពីខេត្តកំពង់ចាម
៤. បេក្ខនារី វន្នី ម៉ៃឡាង ជាអាជីវករ មកពីខេត្តកណ្ដាល
៥. បេក្ខជន ចំរើន បូរ៉ា ជាអ្នក Make Up មកពីខេត្តក្រចេះ
៦. បេក្ខជន ប៊ន វិច្ឆិកា ជា Graphic Designer មកពីខេត្តសៀមរាប
៧. បេក្ខនារី មុត អាលីសា ជា និស្សិតឆ្នាំទី៣ ផ្នែក Logistic មកពីខេត្តពោធិ៍សាត់
៨. បេក្ខជន រុន រ៉ូប៊ីនណា ជាអ្នករៀបចំផ្កាស្រស់ មកពីរាជធានីភ្នំពេញ
៩. បេក្ខនារី លីម កញ្ញា ជាបុគ្គលិកផ្នែកទេសចរណ៍ មកពីខេត្តសៀមរាប
១០. បេក្ខជន លីម កុកម៉េង ជាមន្ត្រីចូលនិវត្តន៍ មកពីខេត្តសៀមរាប
១១. បេក្ខជន វ៉ន លីថូ ជាអ្នកបង្កើតមាតិកា មកពីខេត្តកំពង់ចាម
១២. បេក្ខនារី ឃន់ លីនណា ជានិស្សិតឆ្នាំទី១ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ មកពីភ្នំពេញ
១៣. បេក្ខនារី ឈួន ស្រីនីត ជាអ្នកលក់កាហ្វេ មកពីភ្នំពេញ
១៤. បេក្ខនារី ឆុន កន្និកា ជាគ្រូបង្រៀន មកពីខេត្តស្វាយរៀង
១៥. បេក្ខជន ផន វិសាល ជាមន្ត្រីឥទាន មកពីខេត្តកណ្ដាល
១៦. បេក្ខជន បឿន តារា ជាអ្នកលក់កាហ្វេ មកពីខេត្តក្រចេះ
១៧. បេក្ខជន កែវ សុខហេង ជាគ្រូកីឡា មកពីខេត្តស្វាយរៀង
១៨. បេក្ខនារី លាវ លាងហាក់ ជាអាជីវករ មកពីខេត្តកំពង់ចាម
១៩. បេក្ខនារី ជា សុវាចា ជានិស្សិតឆ្នាំទី៤ ផ្នែកធនាគារ មកពីខេត្តកំពង់ធំ
២០. បេក្ខនារី ជូ រស្មី ជាជំនួយការសេវាសង្គម មកពីខេត្តស្វាយរៀង
២១. បេក្ខនារី ជា ស្រីពេជ ជាអាជីវករ មកពីភ្នំពេញ
២២. បេក្ខជន សុខ វិបុល ជាអ្នកវិនិយោគទីផ្សារអន្តរជាតិ មកពីខេត្តកំពង់ចាម
២៣. បេក្ខនារី សែម ចាន់ លក្ម្សី ជាជាងអ៊ុតសក់ មកពីខេត្តកំពង់ចាម
២៤. បេក្ខជន នាង រតនៈ ជាអ្នកឆុងកាហ្វេ មកពីខេត្តព្រះសីហនុ
និង២៥. បេក្ខជន តិល ប្រុសប៉ូ ជាបុគ្គលិកផ្នែកអចលនទ្រព្យ មកពីខេត្តប៉ៃលិន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង