×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

កែទម្លាប់បាញ់អាល់កុលសម្លាប់មេរោគលើខ្លួនចេញភ្លាម ប្រយ័ត្នសម្លាប់ទាំងមនុស្ស

តាំងពីមានការរាតត្បាតជំងឺឆ្លងកូវីដ-១៩ជាសកលមក មិនថាទៅណាមកណាឡើយគឺយើងតែងតែមានដបជែល ឬអាល់កុលសម្រាប់លាងដៃជាប់ខ្លួនជានិច្ច ដើម្បីសម្លាប់មេរោគ។ ទន្ទឹមនឹងនេះ មានគ្នាយើងខ្លះ ឬតាមទីកន្លែងមួយចំនួន មុននឹងឱ្យចូលផ្ទះ ឬខាងក្នុងហាង ត្រូវបាញ់អាល់កុលនៅពីក្បាលដល់ចុងជើង ព្រោះខ្លាចមាននាំមេរោគចូលតាម ប៉ុន្តែនេះមិនមែនជាសកម្មភាពត្រឹមត្រូវទេ។

យោងតាមការឱ្យដឹងពីវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារ បានឱ្យដឹងថា អាល់កុលប្រើសម្រាប់សម្លាប់មេរោគ គឺប្រើសម្រាប់តែលាងដៃប៉ុណ្ណោះ មិនមែនបាញ់ទាំងលើរាងកាយយើងទេ។ ការធ្វើបែបនេះមិនមែនសម្លាប់មេរោគទេ វាប្រៀបដូចជា សម្លាប់មនុស្សទៅវិញ ហើយណាមួយវាខាតលុយទៀត ព្រោះអាល់កុលថ្លៃ។

” វាកាន់តែប៉ះពាល់ដល់យើង ប្រសិនបើអាល់កុលនោះមានជាតិមេតាណុល និងអាចផ្ដល់គ្រោះថ្នាក់ខ្លាំង បើអាល់កុលនោះចូលភ្នែក ច្រមុះ មាត់ញឹកញាប់។”
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
បន្ថែមពីលើនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានពន្យល់ថា សារធាតុគីមីមេតាណុល គឺជាសារធាតុពុល ដែលគេច្រើនប្រើធ្វើជាសារធាតុសម្រាប់រំលាយ។

ការប្រើប្រាស់មេតាណុលធ្វើជាសារធាតុសម្លាប់មេរោគ មិនត្រឹមតែមិនមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគប៉ុណ្ណោះទេ តែថែមទាំងបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើដូចជា៖
• បណ្ដាលឱ្យរលាកស្បែក
• រលាកភ្នែក
• ឈឺក្បាល
• វិលមុខ
• ស្រវាំងភ្នែក
• ងងុយដេក
• បាត់បង់ស្មារតី
• ក្អួតចង្អោរ
• រំខានដល់ការរំលាយអាហារ
• អាចបណ្ដាលឱ្យស្លាប់ បើយកទៅលាយជាមួយស្រា ហើយបរិភោគលើសកម្រិត៕

ប្រភព៖ Hellokrupet

  • #អត្ថបទទាក់ទង
  • #featured

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង