×

Coming Soon | ភាគទី៦ រឿង «ខែលសុភមង្គល» ក្រោមចំណងជើង «កង្វល់ពុក»

តើអ្នកធ្លាប់យល់ច្រឡំថា ឪពុករបស់អ្នកជាមនុស្សតឹងរឹង ឬកំណាញ់ ដោយមិនបានដឹងថា អ្វីដែលគាត់កំពុងធ្វើ គឺដើម្បីអនាគតរបស់អ្នកដែរឬទេ?

សេចក្តីស្រឡាញ់របស់ឪពុកមួយចំនួន មិនតែងតែបង្ហាញតាមរយៈពាក្យសម្ដី ឬអំណោយមានតម្លៃនោះទេ ប៉ុន្តែបង្កប់នៅក្នុងការលះបង់ ការខិតខំប្រឹងប្រែង និងការសន្សំសំចៃរាល់ថ្ងៃ ដើម្បីផ្តល់អនាគតដ៏ល្អប្រសើរដល់កូន។ ទោះបីជាពេលខ្លះ កូនមិនអាចយល់ពីទង្វើរបស់ឪពុកក៏ដោយ ក្តីស្រឡាញ់ដ៏ស្ងៀមស្ងាត់នោះ នៅតែបន្តការពារ និងគិតគូរដល់កូនជានិច្ច។

តើអាថ៌កំបាំងអ្វីខ្លះដែលឪពុកបានលាក់ទុកអស់រយៈពេលជាច្រើនឆ្នាំ? ហើយតើកូនប្រុសនឹងយល់ពីការលះបង់របស់ឪពុកខ្លួនយ៉ាងណា? សូមតាមដានសាច់រឿងដ៏រំជួលចិត្តនេះ ដើម្បីស្វែងយល់ពីអត្ថន័យនៃសេចក្តីស្រឡាញ់ ការលះបង់របស់ឪពុក និងសារៈសំខាន់នៃការរៀបចំការការពារជាមុនសម្រាប់មនុស្សជាទីស្រឡាញ់។

រឿង «ខែលសុភមង្គល» ជាខ្សែភាពយន្ត (Ai Short Drama Series) ដែលផលិតដោយក្រុមហ៊ុន CBS សហការជាមួយក្រុមហ៊ុន Royal Group Life Insurance។

សូមរង់ចាំទស្សនាភាគទី៦ នៃរឿង ខែលសុភមង្គល ក្រោមចំណងជើងថា «កង្វល់ពុក» នៅលើហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ CNC, CTN និង Royal Group Life Insurance ឆាប់ៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង