×

កន្ទេល​ចចូត របរ​តម្បាញ​ប្រពៃណី​ដែល​អាច​ឈានទៅ​រកការ​បាត់បង់

ភ្នំពេញ៖ របរតម្បាញ កន្ទេលចចូត ជារបរប្រពៃណីរបស់ខ្មែរយើងដែលប្រជាពលរដ្ឋចាស់ៗជំនាន់មុន បានធ្វើដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាព។ ទោះជាយ៉ាងណា អ្នកស្រុកនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលប្រកបរបរមួយនេះបានឱ្យដឹងថា របរតម្បាញ កន្ទេលមួយនេះ អាចនឹងបាត់បង់នៅថ្ងៃអនាគត ដោយសារក្មេងៗជំនាន់នេះ ពុំសូវមានអ្នកចាប់អារម្មណ៍រៀនសូត្រឡើយ ម៉្យាងដោយសារមុខរបរមួយនេះ មានភាពលំបាក ចំណាយពេលច្រើន និងអាចរកចំណូលបានទាប។

យោងតាមសារព័ត៌មានក្នុងស្រុកមួយបានធ្វើបទសម្ភាសន៍ជាមួយអ៊ុស្រីជាអ្នកប្រកបរបរត្បាញកន្ទេលចចូតបានឱ្យដឹងថា ដោយសារពេលនេះ គាត់មានវ័យច្រើនទៅហើយ ដូចនេះការត្បាញក្នុងមួយសប្តាហ៍បានតែមួយប៉ុណ្ណោះ និងអាចលក់បានតែ ៤ម៉ឺនរៀលដោយមិនទាន់គិតថ្លៃចំណាយពលកម្មនៅឡើយ។ សិប្បកម្មត្បាញដោយដៃបែបនេះមានភាពលំបាក និងអាចរកប្រាក់ចំណូលបានតិចប៉ុណ្ណោះ ទោះជាយ៉ាងណា អ៊ុស្រីជាអ្នកប្រកបរបរនេះ តាំងពីក្មេងនៅតែបន្តធ្វើរហូតលុះត្រាតែលែងមានកម្លាំងធ្វើតទៅទៀត៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង