ម្ហូប៖ សម្លបុកត្រប់ ឬ សម្លម្ទេសរបស់ជនជាតិព្នង គឺជាមុខម្ហូបរបស់ជនជាតិដើមភាគតិចនៃប៉ែកឦសាន ប្រទេសកម្ពុជា ដែលមានរសជាតិឈ្ងុយឆ្ងាញ់សម្បូរទៅដោយបន្លែ សាច់ច្រើនមុខពោរពេញ ដោយជីវជាតិ និងរសជាតិឆ្ងាញ់ពិសា។
ម្ហូបមួយនេះត្រូវបានជនជាតិភាគតិចព្នងកញ្ញា ទុំ រស់នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាសមាជិកបណ្តាញសហគមន៍តំបន់ការពារធម្មជាតិខាងកើតទន្លេមេគង្គ រៀបចំអាហារពិសេសសម្រាប់ទទួលភ្ញៀវដែលបានទៅលេងផ្ទះនាង។
ត្រឹមមុខម្ហូបនេះមួយចានប៉ុណ្ណោះ ប៉ុន្តែសម្លបុកត្រប់ ឬ សម្លម្ទេស ផ្សំទៅដោយបន្លែច្រើនមុខមានដូចជា ផ្លែត្រប់ ត្រប់ពុធញ៉ង ផ្លែម្នាស់ ស្លឹកម្ទេស ផ្លែម្ទេស ស្បែកគោ ជីរណា ជីនាងលាក(ជីនាងវង) ប្រហុក និងអំបិល។ សម្លមួយមុខនេះមានរសជាតិប្លែកខុសពីសម្លដទៃ ប៉ុន្តែគ្រាន់តែមានរសជាតិហិរបន្តិចដូចឈ្មោះមុខម្ហូបនេះអ៊ីចឹង៕
ប្រភព៖ Ministry of Environment