×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

ជំងឺ​ពងបែក​មាត់​មកពីអ្វី ហើយ​ធ្វើម៉េច​ឆាប់ជា?

ជំងឺដែលកើតក្នុងមាត់មានច្រើនប្រភេទ តែក្នុងចំណោមនោះ ជំងឺពងបែកមាត់ ឧស្សាហ៍កើតមានជាងគេ ពិសេសកើតលើកូនក្មេង និងមនុស្សពេញវ័យ។ ពងបែកមាត់ អាចកើតលើអណ្តាត បបូរមាត់ខាងក្នុង ក្រអូមទន់ជាដើម ធ្វើឱ្យពិបាកញ៉ាំនំចំណី ពិសេសអាហារដែលមានរសជាតិហឹរ ប្រៃ ឬជូរ ដាក់ទៅផ្សាពេញមាត់។

បើតាមការបកស្រាយនៅលើហ្វេសប៊ុកផេករបស់មន្ទីរពេទ្យ កាល់ម៉ែត ជំងឺពងបែកមាត់បែងចែកជា ៣ ប្រភេទ គឺជំងឺពងបែកទំហំតូច ជំងឺពងបែកទំហំធំ និងជំងឺពងបែកតូចៗច្រើនរាប់រយ។ ចំពោះមូលហេតុដែលបង្កឱ្យមានជំងឺពងបែកមាត់មិនទាន់ដឹងពិតប្រាកដនៅឡើយ ប៉ុន្តែភាគច្រើនបណ្តាលមកពីកត្តាមួយចំនួនខាងក្រោមនេះ។

– តំណពូជ
– ប៉ះទង្គិចញឹកញាប់
– ការរលាក បង្ករោគ
– ភាពមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំ (HIV)
– ភាពមិនប្រក្រតីនៃក្រពះ ពោះវៀន
– ខ្វះគ្រាប់ឈាម និងវីតាមីន
– ប្រែប្រួលអ័រម៉ូន
– ស្រ្តេស
– ប្រើថ្នាំមួយចំនួន។

ចំពោះការព្យាបាលជំងឺពងបែកមាត់វិញ អាស្រ័យទៅលើការពិនិត្យរកមូលហេតុ និងប្រភេទជំងឺនីមួយៗ។ បើយើងកើតជំងឺពងបែកមានទំហំតូចៗ មិនបាច់បារម្ភនោះទេ ព្រោះវាអាចជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេល ១០-១៤ ថ្ងៃ ដោយគ្រាន់តែធ្វើអនាម័យមាត់ធ្មេញឱ្យបានល្អ ចៀសវាងចំណីអាហារជូរហឹរ និងប្រើថ្នាំបំបាត់ការឈឺចាប់ក្នុងរយៈពេលខ្លី ៣-៤ ថ្ងៃ។ ក្នុងករណីធ្ងន់ធ្ងរត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីធ្វើរោគវិនិច្ឆ័យឱ្យត្រឹមត្រូវ មុនប្រើថ្នាំ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង