ការចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយអំឡុងពេលពពោះ គឺដើម្បីជួយឱ្យខ្លួនយើងចៀសផុតពីបញ្ហានេះ ព្រោះថាការមានផ្ទៃពោះ ឈឺលេបថ្នាំមិនល្អចំពោះកូនឡើយ។ ថ្មីៗនេះខាង WHO បានបញ្ជាក់ថាវ៉ាក់សាំងនេះ មិនត្រឹមជួយម៉ាក់ឡើយ គឺអាចជួយដល់កូនក្រោយកើតបាន ៦ ខែទៀតផង។
បើតាមការឱ្យដឹងពីលោកវេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេសរោគកុមារ និងទារកនៅមន្ទីរពេទ្យកុមារជាតិ បានឱ្យដឹងថា របាយការណ៍ខាង WHO បានបញ្ជាក់ថា ចាក់វ៉ាក់សាំងពេលម៉ាក់ៗពពោះ ចាក់មានឥទ្ធិពលខ្ពស់ រហូតដល់អាចការពារកូនក្រោយសម្រាលបាន ៦ ខែនៃជីវិត។ លោកបានបន្តទៀតថា អង្គការសុខភាពពិភពលោកបញ្ជាក់ថា ចាក់សាំងផ្ដាសាយនេះ ស្ត្រីមានផ្ទៃពោះទោះចាក់ក្នុងអំឡុងត្រីមាសណាក៏ដោយ ក៏វានៅតែមានប្រសិទ្ធភាពចំពោះខ្លួន និងកូនដែលកើតមកហើយ។
ចំណែកទារកដែលបានទទួលចាក់សាំងនេះនឹងអាចការពារពួកគេពីគ្រុនផ្ដាសាយធំនៅប៉ុន្មានខែដំបូង ហើយម្ចាស់បន្ទប់ពិគ្រោះជំងឺកុមារ វត្តអង្គតាម៉ិញខាងលើបន្តថា តាមលោកសាកសួរម៉ាក់ប៉ាទារកមួយចំនួនក៏ដែលគ្មានជំងឺផ្ដាសាយពេលនៅតូច គឺពួកគាត់បានចាក់វ៉ាក់សាំងនេះមែន។
ម៉ាក់ៗមានផ្ទៃពោះ ហើយចាក់វ៉ាក់សាំងជំងឺផ្ដាសាយ គឺមិនត្រឹមតែការពារខ្លួនឯងមួយមុខប៉ុណ្ណោះទេ ប៉ុន្តែអាចការពារកូន។ ពេលម៉ាក់ៗចាក់វ៉ាក់សាំងនេះ កូនក្នុងផ្ទៃ ក៏ទទួលអង់ទីករនៃជំងឺផ្ដាសាយពីម្ដាយដែលត្រូវចាក់វ៉ាក់សាំង៕
ប្រភព៖ Hellokrupet