×

គយប្រមូល​ចំណូល​ពន្ធនាំចូល​យានយន្ត និងគ្រឿងចក្រ បាន​ជិត១ពាន់លានដុល្លារ នៅឆ្នាំ២០២១

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសពីការប្រមូលចំណូលពន្ធលើក្រុមទំនិញ យានយន្ត និងគ្រឿងចក្រ មានតម្លៃទឹកប្រាក់ ៣.៩៩៨,៨ ពាន់លានរៀល (៩៨៣លានដុល្លារអាមេរិក) ដែលស្មើនឹង ៤៣ភាគរយនៃចំណូលពន្ធគយសរុបប្រចាំឆ្នាំ២០២១។

ចំណូលពន្ធពីយានយន្ត និងគ្រឿងចក្រ គឺជាប្រភពចំណូលដ៏សំខាន់របស់ការប្រមូលពន្ធគយ និងរដ្ឋាករកម្ពុជា ខណៈចំណូលពន្ធគយសរុបមានចំនួនទឹកប្រាក់ ៩.២៩៥,៧ ពាន់លានរៀល (ស្មើនឹងប្រមាណ ២.២៩៥,២ដុល្លារអាមេរិក) ថយចុះប្រមាណ ៥,១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០២១ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២២ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា បើតាមលទ្ធផលចំណូល ឆ្នាំ២០២១ កន្លងមកនេះ ពិនិត្យឃើញថា សមាសភាគចំណូលតាមក្រុមទំនិញ មានការប្រែប្រួលតិចតួច បើធៀបនឹងឆ្នាំ ២០២០ ជាពិសេសចំណូលបានមកពីក្រុមទំនិញយានយន្ត ជាប្រភពចំណូលសំខាន់ ដែលមាន ៤៣ភាគរយ នៃចំណូលសរុប ខណៈឆ្នាំ២០១៩ មាន ៥២,៧ភាគរយ និងឆ្នាំ២០២០ មាន ៤១ភាគរយ នៃចំណូលសរុប៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង