
បើកូនអត់ឡើងគីឡូកុំបារម្ភទៀត។ ឡើងគីឡូបាន មិនមែនចេះតែញ៉ាំទេត្រូវមានរបៀប និងកម្រិតញុំាត្រឹមត្រូវ។ តោះ ស្វែងយល់ដំណោះស្រាយធ្វើម៉េចឱ្យកូនតូចៗឡើងគីឡូ។

១- កាឡូរីដែលត្រូវការតាមអាយុ
ក្មេងអាយុ ២-៣ ឆ្នាំ ត្រូវការប្រហែល ១០០០ កាឡូរី ហើយអាយុចាប់ពី ៤-៨ ឆ្នាំ ត្រូវការ ១២០០-១៤០០ កាឡូរី/ថ្ងៃ។ សម្រាប់ក្មេងដែលគីឡូតិច ត្រូវញុំាជាប្រចាំថ្ងៃ គួរបន្ថែម ៥០០ កាឡូរីលើចំនួនកាឡូរីធម្មតាដែលត្រូវការរាល់ថ្ងៃ។
២- បង្កើនខ្លាញ់ក្នុងរបបអាហារ
គួរបន្ថែមសារធាតុខ្លាញ់ក្នុងរបបអាហារ ព្រោះវាមានចំនួនកាឡូរីច្រើនជាងអាហារផ្សេងទៀត។ ប្រេងអូលីវ ប្រេងកាណូឡា (Canola) ប៊័រម៉ាការីន (no tran fate Margarine) និង ម៉ាយ៉ូណេស (Mayonnaise) អាចបន្ថែមក្នុងអាហារ ដូចជា ទឹកជ្រលក់ មានជាតិក្រែម ឬ ហ្រ្វូម៉ា លើបាយប៉ាស្តា។
៣- បង្កើនជាតិកាបូអ៊ីដ្រាត
កាបូអ៊ីដ្រាត មាន ៤ កាឡូរី/ក្រាម ឱ្យកូនព្យាយាមញ៉ាំចំណីដែលមានជាតិកាបូអ៊ីដ្រាត និងកាឡូរី មានដូចជា ទំពាំងបាយ ជូរក្រៀម ផ្លែឈើក្រៀម ដំណាប់ ទឹកឃ្មុំ ផ្លែឈើកិន ផ្លែឈើស្រស់ ផ្លែប៉ោម ស្ងោរ កិនម៉ដ្ត ឬពពួកគ្រាប់ធញ្ញជាតិសម្រាប់ឆុងញ៉ាំ (ឧ. ស្រូវសាឡី ពោត)។
៤- បង្កើនកាឡូរីពីភេសជ្ជៈ
ផ្លែឈើជាមួយទឹកដោះគោជូរ និងទឹកដោះគោដែលមានគ្រប់សមាសធាតុ អាចជាជម្រើសដ៏ល្អ ដោយសារវាមានផ្ទុកវីតាមីន និងសារធាតុរ៉ែខនិជច្រើន។
៥- ញ៉ាំឱ្យទៀងទាត់
– បាយ ៣ ពេល គួរញ៉ាំឱ្យទៀង បូកបន្ថែមជាមួយភេសជ្ជៈ ឬចំណីមានប្រយោជន៍បន្ទាប់បន្សំ។
– កុំភ្លេចទឹកដោះគោ គ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើ ប៊័រ ឬដំណាប់សណ្តែក ដី សាច់ ក្នុងគ្រាប់ រុក្ខជាតិ និងប្រេងអូលីវ អាហារទាំងនេះអាចទប់ទល់ការរលាក។
– ហាត់ប្រាណក៏ជាចំណែកសំខាន់ដែរ ដោយជួយភ្ញោច ការលូតលាស់សាច់ដុំ យើងអាចឡើង សាច់ដុំ ជំនួសឱ្យការទទួលជាតិខ្លាញ់ ហាត់ប្រាណ ហើយញ៉ាំបានច្រើន ហើយស្រេកទឹក អ៊ីចឹងគួរញ៉ាំទឹកផ្លែឈើ និងសារធាតុរាវដែលមានកាឡូរីបន្ថែម៕

ប្រភព៖ Hellokrupet