ការមានអូទីស្សឹម អាចមានលក្ខណៈខុសគ្នារវាងកុមារ និងមនុស្សពេញវ័យ ហើយការស្វែងរកពីរោគសញ្ញា និងសញ្ញាទូទៅមួយចំនួននៃបញ្ហានេះ មានសារៈសំខាន់ណាស់ ដើម្បីជួយឱ្យយើងរស់នៅកាន់តែប្រសើរ និងអាចគ្រប់គ្រងបញ្ហាដែលនៅចំពោះមុខ។
អូទីស្សឹមជាអ្វី?
អូទីស្សឹម ជាបញ្ហាប្រព័ន្ធប្រសាទ ដែលធ្វើឱ្យអ្នកមានបញ្ហានេះមានការពិបាកក្នុងការប្រាស្រ័យទាក់ទងដោយប្រើ ឬមិនប្រើពាក្យសម្ដី ជួបបញ្ហាក្នុងការចូលរួមក្នុងសង្គម ហើយការបញ្ចេញអាកប្បកិរិយានៅមានកម្រិតផងដែរ។ ជាទូទៅ បញ្ហានេះ ត្រូវបានធ្វើរោគវិនិច្ឆ័យនៅពេលដែលយើងនៅក្មេង ប៉ុន្តែក៏មានករណីខ្លះដែលមនុស្សពេញវ័យប្រឈមនឹងបញ្ហានេះដូចគ្នា។
រោគសញ្ញានៃអូទីស្សឹមលើមនុស្សពេញវ័យ
អូទីស្សឹមលើមនុស្សពេញវ័យតែងតែត្រូវបានគេមើលរំលង ពីព្រោះរោគសញ្ញាអាចមានភាពខុសគ្នាខ្លាំង អាស្រ័យលើកត្តាវ័យ ដែលបណ្តាលឱ្យការធ្វើរោគវិនិច្ឆ័យលើមនុស្សពេញវ័យមានការពិបាកជាងការធ្វើរោគវិនិច្ឆ័យលើកុមារ។ ថ្វីដ្បិតតែរោគសញ្ញាចំពោះស្ត្រី អាចមានលក្ខណៈខុសគ្នាតិចតួចរវាងបុរសក៏ពិតមែន ប៉ុន្តែយើងនៅតែអាចសង្កេតមើលរោគសញ្ញាទូទៅមួយចំនួន ដែលរួមមាន៖
• ពិបាកបង្ហាញអារម្មណ៍
• ពិបាកយល់ដឹងពីទស្សនៈរបស់អ្នកដទៃ
• ចូលចិត្តធ្វើចលនា ឬសំឡេងដដែលៗ
• ពិបាកបញ្ជាក់ហេតុផលដោយប្រើពាក្យសម្ដី
• មានការរំញោចអារម្មណ៍ខ្លាំង។
ការធ្វើរោគវិនិច្ឆ័យ និងធ្វើតេស្ដលើមនុស្សពេញវ័យកើតអូទីស្សឹមពុំមានការធ្វើតេស្ដឈាម ឬការស្កេនលើរាងកាយ ដែលអាចបញ្ជាក់ថានរណាម្នាក់មានបញ្ហានេះឡើយ។ ដូច្នេះហើយ គ្រូពេទ្យអាចធ្វើការអង្កេត និងវាយតម្លៃទៅលើលក្ខណៈមួយចំនួន ដែលរួមមាន៖
• ខ្សោយសមត្ថភាពទំនាក់ទំនងក្នុងសង្គម
• បញ្ចេញអាកប្បកិរិយាដដែលៗ
• រោគសញ្ញាដែលធ្លាប់មាននៅវ័យក្មេង
• រោគសញ្ញានៃការធ្លាក់ចុះនៃមុខងារប្រចាំថ្ងៃ
• លក្ខខណ្ឌមួយចំនួន ដូចជាវិបត្តិនៃការអភិវឌ្ឍបញ្ញា។
ការព្យាបាល និងការគាំទ្រចំពោះមនុស្សពេញវ័យដែលកើតអូទីស្សឹមចំពោះមនុស្សពេញវ័យមានអូទីស្សឹម ដែលស្ថិតក្នុងកម្រិតត្រូវការការគាំទ្រតិចតួច ការគ្រប់គ្រង និងវិធីព្យាបាលជាក់លាក់មួយចំនួន អាចជួយឱ្យមុខងារប្រចាំថ្ងៃរបស់អ្នកមានបញ្ហានេះប្រសើរឡើង វិធីទាំងនេះរួមមាន៖
• ការព្យាបាលវិបត្តិអាកប្បកិរិយា
• ការប្រើប្រាស់ថ្នាំ ដើម្បីគ្រប់គ្រងស្ថានភាពសុខភាពដែលកើតឡើងជាមួយនឹងបញ្ហាអូទីស្សឹម ដូចជាការថប់បារម្ភ
• បានការគាំទ្រពីក្រុមមនុស្សពេញវ័យកើតអូទីស្សឹមដូចគ្នា ដើម្បីចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនឱ្យគ្នាទៅវិញទៅមក៕
ប្រភព៖ Hellokrupet