×

បញ្ហាផ្លូវចិត្តកើតលើក្មេងជំទង់ ប៉ាម៉ាក់អាចសង្កេតមើលចំណុចទាំងនេះ

ជាធម្មតា ក្មេងជំទង់តែងប្រឈមនឹងការប្រែប្រួលអារម្មណ៍ជាញឹកញាប់ ប៉ុន្តែករណីខ្លះ ក៏អាចបង្ហាញពីសញ្ញានៃបញ្ហាផ្លូវចិត្តដូចគ្នា។ ជាក់ស្តែង ជំងឺផ្លូវចិត្តជាច្រើនប្រភេទ អាចព្យាបាលជាសះស្បើយ ប្រសិនបើយើងធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ។
បើកូនមានរោគសញ្ញាទាំង៧នេះ ប៉ាម៉ាក់គួរណែនាំឲ្យកូនធ្វើរោគវិនិច្ឆ័យ

• ប្រែប្រួលដំណេក
• មានអារម្មណ៍ថាខុសឆ្គង
• ប្រែប្រួលថាមពល
• ប្រែប្រួលការផ្ដោតអារម្មណ៍
• ប្រែប្រួលចំណង់អាហារ
• ប្រែប្រួលអារម្មណ៍
• មានគំនិតចង់សម្លាប់ខ្លួន។

ក្នុងករណីដែលក្មេងជំទង់ប្រឈមនឹងរោគសញ្ញាចំនួន៥ ក្នុងចំណោមរោគសញ្ញាទាំងអស់ជារៀងរាល់ថ្ងៃ និងមានរយៈពេលប្រហែល២សប្តាហ៍ឡើងទៅ នោះកូនអាចនឹងជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ។
ប្រភេទនៃជំងឺផ្លូវចិត្តដែលកើតលើក្មេងជំទង់

• ការថប់បារម្ភទូទៅ៖ ព្រួយបារម្ភច្រើនជ្រុលពីបញ្ហាប្រចាំថ្ងៃ
• ការភ័យខ្លាចក្នុងសង្គម ៖ គ្មានអារម្មណ៍សុវត្ថិភាពនៅពេលចូលរួមនៅក្នុងសង្គម
• ជំងឺបាក់ទឹកចិត្ត៖ មានអារម្មណ៍កើតទុក្ខ ឬថប់បារម្ភ។
សញ្ញាព្រមាននៃជំងឺផ្លូវចិត្តកើតឡើងលើក្មេងជំទង់ អាចមានលក្ខណៈខុសៗគ្នា។ ចំពោះកុមារភាគច្រើន អាចជួបនឹងបញ្ហាធ្លាក់ចំណាត់ថ្នាក់ ឬប្រែប្រួលទម្លាប់នៅក្នុងសង្គមដូចជាមិនសូវយកចិត្តទុកដាក់នឹងការសិក្សា ដកខ្លួនពីមិត្តភ័ក្ដិ និងសកម្មភាពដែលខ្លួនធ្លាប់តែចូលចិត្ត។

រោគសញ្ញាជាក់លាក់នៃការថប់បារម្ភទូទៅ រួមមាន៖
• មានអារម្មណ៍មិនស្ងប់ល្អ
• ឆាប់អស់កម្លាំង
• ពិបាកផ្ដោតអារម្មណ៍
• ឆាប់ខឹង
• មានអារម្មណ៍តឹងសាច់ដុំ
• ពិបាកគ្រប់គ្រងការព្រួយបារម្ភ
• ពិបាកក្នុងការគេង។

រោគសញ្ញាជាក់លាក់នៃការថប់បារម្ភក្នុងសង្គម រួមមាន៖
• ថប់បារម្ភនៅពេលនៅជិតអ្នកដទៃ និងពិបាកជជែកនឹងអ្នកឯទៀត
• ភ័យខ្លាចការសើចចំអក ឬការបដិសេធ
• អន្ទះអន្ទែងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍មុនពេលព្រឹត្តិការណ៍សង្គមចាប់ផ្តើម
• ជៀសវាងកន្លែងដែលមានមនុស្សច្រើន
• ពិបាករាប់អានមិត្តភ័ក្ដិ
• មានអាការៈចង្អោរនៅពេលនៅជិតមនុស្សច្រើន។

រោគសញ្ញាជាក់លាក់នៃការបាក់ទឹកចិត្ត រួមមាន៖
• មានអារម្មណ៍កើតទុក្ខ អន្ទះអន្ទែងញឹកញាប់
• អស់សង្ឃឹម
• មានអារម្មណ៍ថាខ្លួនខុសឆ្គង គ្មានតម្លៃ ឬគ្មានទីពឹង
• លែងចាប់អារម្មណ៍ចំពោះសកម្មភាពដែលធ្លាប់លេងសប្បាយ
• គ្មានកម្លាំងកំហែង
• មានអារម្មណ៍រសាប់រសល់
• មានគំនិតចង់សម្លាប់ខ្លួន
• ប្រែប្រួលចំណង់អាហារ ឬទម្ងន់៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង