×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ក្រោយ​ទារក​ចាក់​វ៉ាក់សាំង មានឡើងពក ឬខ្ទុះ តិចច្រឡំ​ច្របាច់ មិនល្អទេ

ជាទូទៅ ក្រោយពេលចាក់វ៉ាក់សាំងហើយ មិនថាចំពោះមនុស្សធំ ឬក៏ទារកតូចទេ តែងតែមានបង្ហាញរោគសញ្ញានៃផលរំខានមួយចំនួនដូចជា ក្ដៅខ្លួន ឈឺមុខម្ជុល ឬឈឺចុកដៃជាដើម។ ស្របគ្នានេះ ក្រោយទារកចាក់វ៉ាក់សាំងហើយ មួយចំនួនឃើញមានឡើងដុំពកកន្លែងចាក់នោះ ខ្លះមានខ្ទុះទៀត ប៉ុន្តែអ្នកជំនាញមិនឲ្យយើងប៉ះពាល់ដុំពកទេ។

លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសរោគកុមារ ថា ករណីកន្លែងចាក់វ៉ាក់សាំងឡើងដុំពក ហើយខ្លះមានខ្ទុះអាចបណ្ដាលមកពីការបង្ករោគ រលាកស្បែក ដែលបញ្ហានេះអាចបណ្តាលមកពីការចាក់មិនបានត្រឹមត្រូវ ចាក់ដោយមិនបានជូតសម្អាតស្បែកក្មេង ។ ជួនកាល វាអាចកើតឡើងបានដោយសារការយកវត្ថុកខ្វក់មកជូត ឬបិតលើមុខម្ជុល ឬក៏អាចមកពីអាអូនមានប្រតិកម្មនឹងសារធាតុក្នុងវ៉ាក់សាំង។
ចុចត្រង់នេះ ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារកកាន់តែច្បាស់
ទន្ទឹមនឹងនេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ បានពន្យល់ឱ្យដឹងថា ជាធម្មតា ក្រោយទារកចាក់វ៉ាក់សាំងការពារជំងឺរបេង (BCG) ហើយវានឹងបន្សល់ស្នាមពកតូច ជួនកាលមានខ្ទុះតិចតួចដែលនេះជាការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំទៅនឹងវ៉ាក់សាំង។

“ចាស់ៗខ្លះគាត់មិនដឹង គាត់យកដៃច្របាច់ទើបវាក្លាយជាមានខ្ទុះកាន់តែច្រើន ឬអាចបណ្ដាលឱ្យឆ្លងមេរោគជាដើម។ ម្ដាយទារកដែលយកកូនមកជួបខ្ញុំដោយសារបញ្ហាស្នាមពកនេះ ហើយប្រាប់ខ្ញុំថាកូនគាត់កើតបូស។” នេះបើតាមការឱ្យដឹងពីវេជ្ជបណ្ឌិត កុសល កណិការ។
បន្ថែមពីលើនេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ បានណែនាំថា អ្វីដែលយើងត្រូវធ្វើគឺទុកឱ្យស្នាមពកតូចនោះបាត់ទៅវិញដោយខ្លួនឯង ហើយវានឹងបន្សល់ស្លាកស្នាមលើស្មាកូន ហើយចៀសវាងយកដៃទៅច្របាច់ស្នាមពកនោះ។ ប្រសិនបើមានឆ្លងមេរោគក្លាយជាដំបៅ ត្រូវប្រញាប់នាំកូនតូចទៅជួបលោកគ្រូពេទ្យភ្លាម ដើម្បីព្យាបាលជាបន្ទាន់៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង