×

ក្រោយ​ចាក់វ៉ាក់សាំង​ដូសទី៣ បើ​ចេញសញ្ញា​ប៉ុន្មាននេះ អាច​កើត​បញ្ហា​កកឈាម

គ្នាយើងច្បាស់ជាដឹងច្បាស់ហើយថា ក្រោយចាក់វ៉ាក់សាំងរួច ភាគច្រើនរាងកាយយើងនឹងបញ្ចេញជាសញ្ញាមួយចំនួនដូចជាក្ដៅខ្លួន ឈឺសាច់ដុំ ឬងងុយគេង។ល។ បញ្ជាក់ថា រាងកាយកំពុងឆ្លើយតបនឹងវ៉ាក់សាំង ដើម្បីបង្កើតអង់ទីករការពារពីការឆ្លងជំងឺ។ ចំពោះវ៉ាក់សាំងដូសទី៣វិញ គឺវ៉ាក់សាំង AstraZeneca ត្រូវបានរាយការណ៍ថា អាចបង្កជាបញ្ហាកកឈាមក្រោយចាក់រួច នេះបើតាមរបាយការណ៍របស់សេវាសុខភាពជាតិអង់គ្លេស (NHS)។
សញ្ញានៃការកកឈាមក្រោយចាក់ វ៉ាក់សាំងដូសទី៣
• ដកដង្ហើមខ្លី
• ឈឺទ្រូង
• ហើមជើង
• ឈឺពោះមិនបាត់
• រោគសញ្ញាប្រព័ន្ធប្រសាទ ដូចជាឈឺក្បាលខ្លាំង ហើយឈឺមិនបាត់ ឬព្រិលភ្នែក
• លេចចេញដុំឈាមតូចៗនៅក្រោមស្បែក ក្រៅពីកន្លែងចាក់ថ្នាំ។
ខាងលើនេះ ជារោគសញ្ញាអាចកើតឡើងចំពោះយើងក្រោយចាក់វ៉ាក់សាំងដូសទី៣ ឬវ៉ាក់សាំង AstraZeneca គ្នាយើងគួរតែតាមដានសុខភាពឱ្យបានខ្ពស់ បន្ទាប់ពីទទួលបានដូសជំរុញនេះ។ ប្រសិនបើ យើងសង្កេតឃើញថា រាងកាយមានប្រតិកម្មខុសធម្មតា ឬមានរោគសញ្ញាទាំងនេះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យឱ្យបានឆាប់។
យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត Theodore Warkentin សាស្ត្រាចារ្យផ្នែករោគសាស្ត្រនៅសាកលវិទ្យាល័យ McMaster University ទីក្រុង Ontario ប្រទេសកាណាដា បានបកស្រាយថា វ៉ាក់សាំង AstraZeneca ការពារជំងឺកូវីដ-១៩ ហាក់ដូចជាធ្វើឱ្យក្រុមមនុស្សមួយចំនួនផលិតអង់ទីករលឿនពេក ដែលផ្ដោតគោលដៅលើប្រូតេអ៊ីនក្នុងរាងកាយមនុស្ស ហៅថា កត្តាកោសិកាឈាម (PF4) ដែលជំរុញឱ្យកោសិកាឈាមធ្វើសកម្មភាព និងបណ្ដាលឱ្យមានការកកឈាមតែម្ដង។
ទោះជាយ៉ាងណាក៏ដោយ ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមហ៊ុន AstraZeneca បានកត់សម្គាល់ថា ផលប៉ះពាល់នៃបញ្ហាកកឈាមរបស់វ៉ាក់សាំង កម្រនឹងកើតមានឡើងណាស់ ហើយវាអាចចេញរោគសញ្ញាចន្លោះពេល ៤ថ្ងៃ-៤សប្ដាហ៍ ក្រោយចាក់វ៉ាក់សាំង៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង