តែម្ជូរព្រឹក្ស (Roselle Tea) សមានពណ៌ក្រហមស្រស់ស្អាត និងមានរសជាតិជូរស្រដៀងនឹងទឹកផ្លែក្រេនប៊ើរី (Cranberry)។ បើចង់ឱ្យផ្អែមបន្តិច យើងអាចបន្ថែមស្ករ ឬទឹកឃ្មុំ ហើយញុំាបានទាំងក្តៅឧណ្ហៗ ឬក្លាសេឱ្យត្រជាក់។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់តែម្ជូរព្រឹក្សចំពោះសុខភាព។
សារធាតុចិញ្ចឹមនៅក្នុងតែម្ជូរព្រឹក្ស
តែម្ជូរព្រឹក្ស ៥៧ ក្រាមមាន៖
• កាល់ស្យូម ១២៣ មិល្លីក្រាម
• ជាតិដែក ០,៨៤ មិល្លីក្រាម
• វីតាមីន C ៦,៨ មិល្លីក្រាម
• ម៉ាញ៉េស្យូម ២៩ មិល្លីក្រាម
• កាបូអ៊ីដ្រាត ៦,៤៥ មិល្លីក្រាម
• ហ្វូស្វ័រ ២១ មិល្លីក្រាម
• ប៉ូតាស្យូម ១១៩ មិល្លីក្រាម
• វីតាមីន B2 ០,០១៦ មិល្លីក្រាម
• វីតាមីន A ៨ មិល្លីក្រាម
អត្ថប្រយោជន៍តែម្ជូរព្រឹក្ស
• ព្យាបាលអាការៈទល់លាមក៖ ម៉ាញ៉េស្យូមដែលមាននៅក្នុងតែម្ជូរព្រឹក្សជួយបង្កើនចលនាពោះវៀន និងសម្រួលដល់ការបន្ទោបង់។
• ព្យាបាលជំងឺផ្តាសាយ៖ វីតាមីន C នៅក្នុងតែម្ជូរព្រឹក្សជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងការពារយើងពីជំងឺផ្តាសាយ។
• ថែរក្សាធ្មេញនិងអញ្ចាញធ្មេញឱ្យមានសុខភាពល្អ៖ កាល់ស្យូមដែលមានក្នុងតែម្ជូរព្រឹក្សធ្វើឱ្យឆ្អឹងថ្គាមរឹងមាំនិងធ្វើឱ្យធ្មេញគ្មានចន្លោះដែលជាហេតុធ្វើឱ្យបាក់តេរីមិនអាចលូតលាស់បាន។
• បំប៉នកម្លាំង៖ ម្ជូរព្រឹកមានផ្ទុកហ្វូស្វ័រដែលមានសមត្ថភាពបំបាត់បញ្ហាសុខភាពតូចតាចដូចជាខ្សោយនិងស្ពឹកសាច់ដុំឬអស់កម្លាំង។
ថ្វៃត្បិតតែតែម្ជូរព្រឹក្សមានប្រយោជន៍ច្រើន តែស្រ្តីមានផ្ទៃពោះ និងម៉ាក់ៗកំពុងបំបៅបោះកូនហាមញុំា៕
ប្រភព៖ Hellokrupet