×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ប្រយ័ត្នផង! អាកាសធាតុ​ក្ដៅ អាចប៉ះពាល់​ការដកដង្ហើម និងសួត

ពិតណាស់ អាកាសធាតុក្ដៅអាចជះឥទ្ធិពលដល់ការដកដង្ហើម ដោយធ្វើឱ្យគ្នាយើងមួយចំនួនប្រឈមនឹងជំងឺផ្លូវដង្ហើម ដូចជាស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) ឬជំងឺហឺតជាដើម ដោយសារតែកម្ដៅ ក៏ដូចជាសំណើមមានកម្រិតខ្ពស់។

អាកាសធាតុក្ដៅប៉ះពាល់ដល់ការដកដង្ហើមយ៉ាងដូចម្ដេច?

ជាមួយនឹងខ្យល់ដែលនៅនឹងមួយកន្លែង ព្រមទាំងកម្រិតខ្យល់ពុលកើនឡើង វាអាចធ្វើឱ្យយើងពិបាកក្នុងការដកដង្ហើម នៅពេលដែលស្ថិតនៅក្នុងអាកាសធាតុក្ដៅជុំវិញខ្លួន។ ជាក់ស្ដែង រាងកាយត្រូវការអុកស៊ីសែនច្រើនដើម្បីរក្សាសីតុណ្ហភាពខាងក្នុង អំឡុងពេលអាកាសធាតុក្ដៅខ្លាំង ឬត្រជាក់ខ្លាំង ដែលអាចប៉ះពាល់ដល់មុខងារសួត ដែលជាលទ្ធផល ធ្វើឱ្យយើងដកដង្ហើមវែងៗ ឬដកដង្ហើមលឿនៗ។

តិចនិកថែទាំសួត អំឡុងពេលរដូវក្ដៅ
ដើម្បីថែទាំសួត នៅអំឡុងពេលរដូវក្ដៅនេះ គ្នាយើងអាចធ្វើការផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃមួយចំនួន ដូចខាងក្រោម៖

• ជៀសវាងចេញក្រៅ៖ យើងមិនគួរចេញទៅខាងក្រៅឡើយ ប្រសិនបើមិនចាំបាច់។ បន្ថែមពីនេះ ចូរបិទបង្អួច ឬទ្វារឱ្យជិត ដើម្បីឱ្យបរិយាកាសក្នុងផ្ទះមានភាពត្រជាក់។
• តាមដានអាកាសធាតុជាប្រចាំ៖ ចូរតាមដានអាកាសធាតុ លម្អងនៅក្នុងខ្យល់ ក៏ដូចជាគុណភាពខ្យល់ មុនពេលចេញទៅខាងក្រៅផ្ទះ។ នៅពេលដែលកម្រិតលម្អងខ្ពស់ និងគុណភាពខ្យល់មិនល្អ វាអាចបណ្ដាលឱ្យយើងក្អក ដកដង្ហើមលឺសំឡេង ជាពិសេស ព្រមទាំងអាចប្រឈមនឹងជំងឺផ្លូវដង្ហើមថែមទៀតផង។
• រៀបចំផែនការប្រចាំថ្ងៃ៖ ជៀសវាងចេញខាងក្រៅអំឡុងពេលក្ដៅខ្លាំង នៅចន្លោះពីម៉ោង១១ព្រឹក ដល់ម៉ោង៣រសៀល។
• បញ្ឈប់ការជក់បារី និងញ៉ាំគ្រឿងស្រវឹង
• ស្លៀកសំលៀកបំពាក់ស្ដើងៗ
• ជៀសវាងធ្វើលំហាត់ប្រាណខ្លាំងក្លា
• រក្សាជាតិទឹកនៅក្នុងរាងកាយ ដោយការញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ញ៉ាំផ្លែឈើដែលមានជាតិទឹកដូចជាឪឡឹក ស្វាយ និងត្រសក់។
• ងូតទឹកឱ្យញឹកញាប់ ប្រសិនបើយើងមានអារម្មណ៍ក្ដៅខ្លាំង៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង