×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

នៅ​វ័យក្មេង​សោះ ម៉េច​ស្រីៗខ្លះ ជ្រុះ​សក់ខ្លាំង​ម៉្លេះ?

បញ្ហាជ្រុះសក់លើមនុស្សស្រី ពិសេសនៅវ័យក្មេងទៀតនោះ អាចប៉ះពាល់ទៅដល់ភាពជឿជាក់លើខ្លួនឯងខ្លាំងណាស់។ បញ្ហាសក់ជ្រុះ ៥០សរសៃ ឬលើសនេះ/ថ្ងៃ ជារឿងធម្មតាទេ តែបើឃើញជ្រុះច្រើនទៅៗ សក់នៅលើក្បាលស្ដើងទៅៗ ធ្វើឱ្យគ្នាយើងស្រីៗមិនបារម្ភមិនបានទេ។ មូលហេតុបណ្ដាលឱ្យជ្រុះសក់ភាគច្រើនបណ្ដាលមកពីកត្ដាតំណពូជ តែខាងក្រោមនេះក៏អាចជាមូលហេតុបណ្ដាលឱ្យសក់យើងជ្រុះខ្លាំង ទាំងវ័យនៅក្មេងដូចគ្នា។

១. របបអាហារមិនត្រឹមត្រូវ

គ្នាយើងច្បាស់ជាធ្លាប់ឮហើយថា របបអាហារចម្រុះសំខាន់ដល់រាងកាយ ប៉ុន្តែយើងប្រហែលមិនសូវចាប់អារម្មណ៍ទេថា របបអាហារសម្បូរវីតាមីន និងរ៉ែគ្រប់គ្រាន់ក៏មានឥទ្ធិពលដល់ការលូតលាស់សក់ដែរ។ សក់ត្រូវការថាមពលខ្លាំងដើម្បីលូតលាស់ ហើយបើយើងញ៉ាំជាតិប្រូតេអ៊ីន ជាតិដែក វីតាមីន និងអាស៊ីដខ្លាញ់មិនគ្រប់គ្រាន់ទេនោះ សក់ច្បាស់ជាចាប់ផ្ដើមជ្រុះមកមិនខាន។

២. ស្ត្រេស

បញ្ហាស្ត្រេស មិនថាស្ត្រេសរ៉ាំរ៉ៃ ឬស្រួចស្រាល់ទេសុទ្ធតែអាចធ្វើឱ្យវដ្ដនៃការលូតលាស់សក់យឺត។ នៅពេលដែលយើងស្ត្រេស រាងកាយផលិតអ័រម៉ូនមួយហៅថា cortisol ដែលជំរុញឱ្យសក់ចូលទៅដំណាក់កាលសម្រាក លូតលាស់យឺតខ្លាំង។

៣. ប្រែប្រួលអ័រម៉ូន

អ័រម៉ូនប្រែប្រួលក៏ជាកត្តាមួយបណ្ដាលឱ្យស្រីៗយើងជ្រុះសក់បានដែរ ពិសេសស្ត្រីពពោះ ឬស្រីដែលប្រើប្រាស់ថ្នាំពន្យារកំណើត។ អំឡុងពេលពពោះ កម្រិតអ័រម៉ូន estrogen ឬ progesterone បណ្ដាលឱ្យសក់យើងឆាប់ដុះវែង និងរលោង តែដល់ពេលសម្រាលរួច កម្រិតអ័រម៉ូនទាំងនោះធ្លាក់ចុះខ្លាំង ជាហេតុបណ្ដាលសក់ចាប់ផ្ដើមជ្រុះ។

៤. អ៊ុត កៀបសក់ខ្លាំងពេក

ការបំផ្លាញសក់ដោយកម្ដៅអាចបណ្ដាលឱ្យសក់ខូច ឆាប់ដាច់ និងសក់ជ្រុះ ពិសេសបើយើងប្រើម៉ាស៊ីនកៀប មូលរួញសក់ជាប្រចាំ ឬមួយក៏លាបសក់ញឹកញាប់។ លើសពីនេះ ការចងសក់តឹងៗជាប្រចាំ ក៏អាចធ្វើឱ្យសក់យើងជ្រុះបានដូចគ្នា។

៥. ប្រើប្រាស់ថ្នាំមួយចំនួន

បញ្ហាជ្រុះសក់ក៏អាចបណ្ដាលមកពីថ្នាំដែលយើងកំពុងប្រើដូចជា ថ្នាំបញ្ចុះសម្ពាធឈាម ថ្នាំព្យាបាលជំងឺមហារីក រលាកសន្លាក់ និងជំងឺបាក់ទឹកចិត្ត។ មួយវិញទៀត ការជ្រុះសក់ក៏អាចមានទាក់ទងនឹងបញ្ហាសុខភាពយើងផ្ទាល់ដែរ ដូចជាជំងឺបេះដូង ជំងឺមហារីក ឬលើសសម្ពាធឈាមជាដើម៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង