×

មានអាការៈ ៨ នេះ អាចថា​មាន​ជំងឺ​ស្ទះសួត​រុំារ៉ៃ

ជំងឺស្ទះសួតរុំារ៉ៃ (COPD)
គឺជាជំងឺរលាកសួតរុំារ៉ៃដែលបណ្តាលឱ្យស្ទះខ្យល់ និងធ្វើឱ្យយើងពិបាកដកដង្ហើម។ ភាគច្រើនយើងមិនដឹងថា យើងមានជំងឺស្ទះសួតរុំារ៉ៃទេ រហូតដល់ជំងឺនេះវិវឌ្ឍដល់ដំណាក់កាលចុងក្រោយ។ ពេលខ្លះយើងគ្រាន់តែគិតថាយើងហត់ ឬមិនសូវមានកម្លាំងដោយសារយើងចាស់ជាងមុនប៉ុណ្ណោះ។ តើជំងឺស្ទះសួតររុំារ៉ៃមានអាការៈអ្វីខ្លះ?

ស្វែងយល់ពីជំងឺហឺត ចុចទីនេះ
រោគសញ្ញា និងអាការៈរបស់ជំងឺស្ទះសួតរ៉ាំរ៉ៃអាចមានដូចជា៖

• ហត់ជាពិសេសអំឡុងពេលហាត់ប្រាណ
• ឮសូរសម្លេងពេលដកដង្ហើម
• តឹងទ្រូង
• ក្អករុំារ៉ៃដែលមានស្លេស្មថ្លា ពណ៌ស លឿង ឬបៃតង
• ឆ្លងមេរោគផ្លូវដង្ហើមញឹកញាប់
• គ្មានកម្លាំង
• ស្រកទម្ងន់ដោយគ្មានមូលហេតុ
• ហើមកជើង ប្រអប់ជើង ឬជើង

ការប៉ះពាល់នឹងសារធាតុដែលបំផ្លាញសួត និងផ្លូវដង្ហើមយូរអាចបណ្តាលឱ្យយើងកើតជំងឺស្ទះសួតរ៉ាំរ៉ៃ។ យើងអាចការពារ ឬកាត់បន្ថយការកើតជំងឺស្ទះសួតរុំារ៉ៃដោយ៖

• បញ្ឈប់ការជក់បារី
• កុំជក់បារី
• ចៀសវាងការស្រូបផ្សែងបារី
• ចៀសវាងការប៉ះពាល់ ឬស្រូបផ្សែង ឬចំហាយគីមី ឬធូលីដីជាដើម

ជំងឺស្ទះសួតរុំារ៉ៃព្យាបាលមិនជាទេ តែបើយើងសង្កេតថាមានរោគសញ្ញា ឬអាការៈដូចខាងលើត្រូវទៅពិនិត្យជាបន្ទាន់ ព្រោះការព្យាបាលជំងឺនៅដំណាក់ស្រាល ឬដំបូងអាចទប់ស្កាត់ជំងឺពីការវិវឌ្ឍទៅជាធ្ងន់ធ្ងរ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង