×

បណ្តោយ​ឱ្យ​កូនញ៉ាំ ៣មុខនេះ អាច​កើត​ទឹកនោមផ្អែម​ដោយ​មិនដឹងខ្លួន

ពីមុនយើងធ្លាប់តែឮមនុស្សចាស់កើតទឹកនោមផ្អែម តែបច្ចុប្បន្នកូនក្មេងក៏អាចកើតទឹកនោមផ្អែមដែរ ហើយគេបែងចែកប្រភេទទឹកនោមផ្អែមជា ៣ប្រភេទ គឺប្រភេទទី ១ ប្រភេទទី ២ និងទឹកនោមផ្អែមពេលពពោះ។

ចំពោះមូលហេតុដែលជំរុញឱ្យក្មេងៗទៅជាកើតជំងឺទឹកនោមផ្អែម លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ឲ្យដឹងថា កត្តាចម្បង គឺរបបអាហារប្រចាំថ្ងៃរបស់កុមារ ដែលម៉ាក់ប៉ាមួយចំនួនគិតថាមិនអី ឬមួយចំនួនទៀតមិនបានខ្វាយខ្វល់អំពីបញ្ហានេះ ដោយសម្អាងថា ជំងឺរ៉ាំរ៉ៃមួយនេះកើតមានតែលើមនុស្សអាយុច្រើនតែប៉ុណ្ណោះ។

តើអាហារអ្វីខ្លះជំរុញឱ្យកូនក្មេងកើតទឹកនោមផ្អែម?
ក្មេងធាត់ៗប្រឈមខ្លាំងនឹងជំងឺទឹកនោមផ្អែម ដែលមានបញ្ហាដល់បេះដូង តម្រងនោម និងភ្នែកជាដើម ដូច្នេះហើយយើងត្រូវតែយកចិត្តទុកដាក់ចំពោះរបបអាហារកូនដែលសម្បូរជាតិស្ករ ជាតិខ្លាញ់ ញ៉ាំទៅធ្វើឱ្យធាត់ខ្លាំង មានបញ្ហាសុខភាព នេះបើតាមការបញ្ជាក់របស់លោកនាយកមន្ទីរពេទ្យកុមារជាតិ។
– ពពួកអាហារ Fast Food៖ ភីហ្សា បឺហ្គើរ សេនវិច ដំឡូងបារាំងបំពង មាន់បំពង ក្មេងៗចូលចិត្តណាស់ ប៉ុន្តែអាហារប្រភេទនេះមិនល្អចំពោះក្មេងនោះទេ វាសម្បូរជាតិខ្លាញ់ ហើយប្រៃ យកល្អយូរឱ្យកូនញ៉ាំម្តងបានហើយ។
– ទឹកដោះគោ៖ ទឹកដោះសិប្បនិម្មិតប្រភេទខ្លះមានជាតិស្ករច្រើន ដូចនេះមានតែទឹកដោះម្តាយទេដែលមានសុវត្ថិភាពបំផុត។
– ភេសជ្ជៈផ្អែមៗ៖ ទឹកក្រូច ទឹកផ្លែឈើ ភេសជ្ជៈប៉ូវកម្លាំង សុទ្ធតែសម្បូរជាតិស្ករ និងដាក់ថ្នាំរក្សាទុកបានយូរ កុំឱ្យក្មេងញ៉ាំអីល្អជាង។
មិនថាចាស់ ឬក្មេងទេ ឱ្យតែបណ្តោយឱ្យកើតជំងឺទឹកនោមផ្អែម គឺត្រូវព្យាបាលមួយជីវិត។ ក្មេងដែលកើតជំងឺទឹកនោមផ្អែមដោយសារខ្លួនប្រាណមិនអាចផលិតអ័រម៉ូនអាំងស៊ុយលីន មិនអាចទាញស្ករទៅប្រើក្នុងកោសិកាបាន ដូច្នេះការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវចាក់អាំងស៊ុយ រួមទាំង តមចំណី និងហាត់ប្រាណ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង