×

កូនផ្តាសាយ ម៉ាក់ប៉ា​ត្រូវសង្កេត បើមានសញ្ញា​ទាំងនេះ​ប្រញាប់នាំ​ជួបពេទ្យ

យើងដឹងហើយថា ក្មេងតូចៗងាយកើតផ្តាសាយ ដែលបណ្តាលមកពីការឆ្លងវីរុសច្រើនប្រភេទ។ ក្មេងកើតផ្តាសាយអាចនឹងជាទៅវិញក្នុងរយៈពេល ៤-១០ ថ្ងៃ តែក្នុងករណីកូនផឹកថ្នាំប៉ុន្មានថ្ងៃហើយមិនធូរស្បើយ ហើយមានសញ្ញាក្តៅខ្លួនខ្លាំង ក្អួត ពិបាកដកដង្ហើម អស់កម្លាំងខ្លាំង ត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យជំនាញ។

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅថា វីរុសជំងឺផ្តាសាយមានច្រើនជាង ២០០ ប្រភេទ ប៉ុន្តែ Rhinovirus កើតមានញឹកញាប់ជាងគេ។ ជំងឺផ្តាសាយ គឺបង្កឡើងដោយពពួកវីរុស មិនមែនបាក់តេរីឡើយ ហេតុនេះការប្រើថ្នាំអង់ទីប្យូទិក (ថ្នាំផ្សះ) លើកូនយើងកើតជំងឺផ្តាសាយ គ្មានប្រសិទ្ធភាពទេ។ ជាទូទៅ ផ្តាសាយបើកើតលើក្មេងមានសុខភាពល្អ មិនធ្ងន់ធ្ងរនោះឡើយ អាចនឹងជាសះស្បើយទៅវិញដោយខ្លួនឯង ក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយមិនបាច់ប្រើថ្នាំអ្វីឡើយ។

ចំពោះសញ្ញាធ្ងន់ធ្ងរខាងលើ លោកវេជ្ជបណ្ឌិតថា កូនយើងអាចកើតផ្តាសាយធំ ឬឆ្លងបាក់តេរី។ ផ្តាសាយអាចប្រែជាការបង្ករោគដោយបាក់តេរី ហេតុអីមិនប្រើថ្នាំផ្សះព្យាបាលតាំងពីដំបូង? ករណីភាគច្រើន ជំងឺផ្តាសាយ គឺបង្ករោគដោយសារវីរុស មិនអាចក្លាយទៅជាបាក់តេរីនោះទេ។ បើសិនជាប៉ាម៉ាក់ នៅតែមានះប្រើថ្នាំអង់ទីប្យូទិកព្យាបាលផ្តាសាយលើកូនៗ កូនយើងអាចនឹងមានបញ្ហាឆ្លងពពួកបាក់តេរីនឹងស៊ាំថ្នាំ ឬរាករូស និងផលរំខានផ្សេងៗទៀត។
នៅពេលក្មេងកើតផ្តាសាយមិនសូវជាស្រណុកក្នុងខ្លួនប៉ុន្មានទេ ហើយតែងតែហៀរសម្បារ តឹងច្រមុះ ឈឺក ឬក្អក កណ្តាស់មកជាមួយផង។
បែបនេះម៉ាក់ប៉ាត្រូវជួយកូនឱ្យឆាប់ធូរស្បើយពីជំងឺផ្តាសាយតាមរយៈប៉ុន្មានចំណុចខាងក្រោមនេះ៖

– លាង ឬបន្តក់សេរ៉ូមប្រៃ៖ យកសេរ៉ូមប្រៃមកបន្តក់លើច្រមុះកូនទាំងសងខាង ៤-៥ តំណក់ ដើម្បីឱ្យសម្បោររាវ រួចយកប្រដាប់បូមច្រមុះយកសម្បោរចេញ។ ធ្វើបែបនេះ ២-៣/ដង ក្នុង១ថ្ងៃ នោះច្រមុះកូននឹងធូរស្រាល មិនពិបាកដកដង្ហើម។

– ឆ្ពង់ច្រមុះ ជាការឆ្ពង់ច្រមុះដោយប្រើម៉ាស៊ីនសម្រាប់ឆ្ពង់ មានដាក់សេរ៉ូមប្រៃ វិធីនេះអាចធ្វើ ៣-៤ ដង/ថ្ងៃ ដើម្បីផ្សើមច្រមុះកូនឱ្យធូរ ងាយដកដង្ហើម និងពង្រាវសម្បោរ។

– ញ៉ាំថ្នាំបញ្ចុះកម្តៅ៖ ក្មេងមានអាការៈតឹងច្រមុះ ហៀរសម្បោរខ្លះ ក៏មានអាការៈក្តៅខ្លួនមកជាមួយដែរ បើអ៊ីចឹងយើងត្រូវឱ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ នោះបញ្ហាតឹងចម្រុះ ហៀរសម្បោរក៏ធូរស្រាលមួយកម្រិត។

– ងូតទឹកក្តៅឧណ្ហៗ៖ ពេលក្មេងតឹងច្រមុះ ហៀរសម្បោរ ក្អក និងមានក្តៅខ្លួន ដាច់ខាតយើងមិនត្រូវងូតទឹកត្រជាក់ឱ្យកូនទេ ត្រូវងូតទឹកក្តៅឧណ្ហៗ ទើបជំងឺមិនវិវត្តកាន់តែធ្ងន់ធ្ងរ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika