×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ចប់ភ្ជុំហើយ កុំទុក​នំអន្សម​ចោលយូរពេក តោះ​ទៅធ្វើ​នំអន្សម​ទឹកត្រីជូរផ្អែម​ញ៉ាំវិញ

ម្ហូប៖ រដូវកាលបុណ្យភ្ជុំបិណ្ឌ បានបញ្ចប់ទៅ ជឿថាតាមគ្រួសារខ្លះនៅមាននំអន្សមជ្រូកដែលបងប្អូនខ្មែរបានវេចដោយផ្ទាល់ដៃ ឬខ្លះទៀត បានទិញនៅលើទីផ្សារស្រាប់សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌទៅតាមទំនៀមទម្លាប់តាំងពីបុរាណមក។

យ៉ាងណាមិញ ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីដែលគ្រួសារជាច្រើនមាននំអន្សមនៅផ្ទះច្រើនជាងរដូវកាលបុណ្យផ្សេងៗទៀត ដូចនេះក្រៅពីវិធីញ៉ាំជ្រលក់ជាមួយស្ករស ឬចៀន ការញ៉ាំផ្ទាប់ជាមួយទឹកត្រីជូផ្អែម និងបន្លែស្រស់ៗក៏មានការពេញនិយមផងដែរ។

ចំណែកឯវិធីធ្វើគឺងាយៗដែលយើងអាចធ្វើញ៉ាំនៅផ្ទះដោយចំណាយពេលតិចទៀតផង គ្រាន់តែចៀនអន្សមឱ្យក្រៀមល្មម រួចលាយទឹកត្រីមានដូចជា ខ្ទឹមស ស្ករស ទឹកត្រី ម្សៅស៊ុប ក្រូចឆ្មា សណ្តែកដីលាយចូលគ្នា ឱ្យសមល្មមនឹងរសជាតិតាមគ្រួសារនីមួយ បន្ទាប់មកយើងអាចញ៉ាំផ្ទាប់ជាមួយតាសក់ ជី សាឡាត់ សណ្តែកបណ្តុះ ឬបន្លែផ្សេងៗទៀតទៅតាមចំណង់ចំណូលចិត្តជាការស្រេច៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង