×

មុនអ័រម៉ូនបង្កឡើងដោយកត្តាអ្វីខ្លះ? ដោះស្រាយបែបណា?

មុនអ័រម៉ូន ច្រើនកើតឡើងលើអ្នកមានវ័យនៅចន្លោះអាយុ២០ឆ្នាំ ដល់៥០ឆ្នាំ និងមានទម្រង់ជាមុនក្បាលខ្មៅ មុនក្បាលស ឬប្រភេទគីសតែម្ដង។ មុនប្រភេទនេះ ទាក់ទងនឹងការផលិតជាតិខ្លាញ់ច្រើនលើសលប់ ដែលធ្វើឱ្យស្ទះរន្ធញើស និងបង្កឱ្យកើតមុន។
មុនអ័រម៉ូនកើតឡើងបណ្ដាលមកពីអ្វី?
មុនប្រភេទនេះ កើតឡើងដោយសារតែការស្ទះរន្ធញើស នៅពេលដែលមានបម្រែបម្រួលអ័រម៉ូន ដែលជាហេតុនាំឱ្យមានការផលិតជាតិខ្លាញ់ច្រើនជ្រុល។ ជាតិខ្លាញ់ដែលប្រមូលផ្ដុំទៅដោយបាក់តេរីនៅក្នុងរន្ធញើស អាចបង្កជាការកើតមុន។

ការស្ទះរន្ធញើសបណ្ដាលមកពី៖
• ការផលិតជាតិខ្លាញ់ជ្រុល
• កោសិកាស្បែកដែលងាប់
• បាក់តេរី
មូលហេតុនៃមុនអ័រម៉ូន ដែលយើងអាចគ្រប់គ្រងបាន
• ស្រ្តេស
• គេងមិនគ្រប់គ្រាន់
• ប្រើសាប៊ូកក់សក់ និងផលិតផលថែរក្សាស្បែកដែលមានជាតិខ្លាញ់ ឬមានសារធាតុផ្សំដែលនាំឱ្យស្ទះរន្ធញើស។
មូលហេតុនៃការឡើងមុនអ័រម៉ូន ដែលយើងមិនអាចគ្រប់គ្រងបាន
• ប្រែប្រួលកម្រិតអ័រម៉ូន នៅអំឡុងពេលមករដូវ រដូវមិនទៀង មានផ្ទៃពោះ ឈប់ប្រើប្រាស់ថ្នាំពន្យារកំណើត
• ប្រវត្តិគ្រួសារកើតមុន
• ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំប្រភេទSteroid។
កត្តាអ្វីដែលធ្វើឱ្យមុនអ័រម៉ូនកាន់តែយ៉ាប់យ៉ឺន?
• ស្រ្តេស
• ការបំពុលបរិយាកាស
• ជាតិសំណើមខ្ពស់
• ការញេច ឬកេះមុន
• របបអាហារមិនល្អ ជាពិសេសកាបូអ៊ីដ្រាតចម្រាញ់ និងជាតិស្ករ
គន្លឹះបង្ការ និងព្យាបាលបញ្ហាមុនអ័រម៉ូន
• សម្អាតស្បែកឱ្យបានស្អាតល្អចំនួន២ដងក្នុងមួយថ្ងៃ ជាមួយហ្វូមដែលមានសារធាតុផ្សំពីSalicylic ឬGlycolic acids និងផ្ដល់សំណើមដល់ស្បែកជាទៀងទាត់ ដើម្បីឱ្យជាតិខ្លាញ់នៃស្បែកមានតុល្យភាព
• គ្រប់គ្រងស្រ្តេសឱ្យបានល្អ ដោយធ្វើលំហាត់ប្រាណ ធ្វើសមាធិ ហាត់យូហ្គា អានសៀវភៅ
• គេងឱ្យបានគ្រប់គ្រាន់ចន្លោះពី៧ ទៅ៨ម៉ោងក្នុងមួយថ្ងៃ
• បញ្ចូលរបបអាហារប្រឆាំងនឹងការរលាក និងប្រឆាំងនឹងអុកស៊ីតកម្ម ដើម្បីជួយទ្រទ្រង់តុល្យភាពអ័រម៉ូន ដូចជាអាហារដែលផ្ទុកProbiotic (ទឹកដោះគោជូរ គីមឈី) អាហារសម្បូរទៅដោយវីតាមីនA និងC (ផ្លែប៊ឺរី ស្ពៃពួយឡេង ការ៉ុត និងផ្លែក្រូច) ព្រមទាំងអាហារដែលមានជាតិសរសៃ (បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ)៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង